តុលាការ​ សម្រេចឃុំខ្លួនបុរសជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដាក់​ពន្ធនាគារ​ព្រៃស​ ​ពី​បទ​ឆបោកតាម​រយៈ​កន្លែង​ផ្ញើ​ប្រាក់​វី​ង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់បន្ទាប់ពីបានប្រព្រឹត្តអំពើឆបោកមួយករណីតាមរយៈកន្លែងផ្ញើប្រាក់វី ហេីយត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅតុលាការដេីម្បីដាក់ទោសតាមច្បាប់កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ត្រូវលោក កើត សាំង ចៅក្រមស៊ើប​​សួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក

តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ Okeke Ikchukwu ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅផ្ទះលេខ២១B​ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ក្រោយធ្វេីការសាកសួររួច ត្រូវបានចៅក្រមស៊ើបសួរសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ «​ឆបោក​» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមមាត្រា២៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ

គួររម្លឹកថាជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២១ ​​មករា ឆ្នាំ២០២១ ក្រោយពីជននេះបានប្រព្រឹត្តអំពើឆបោកមួយករណីតាមរយៈកន្លែងផ្ញើប្រាក់វី

បន្ទាប់ពីចាប់ឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ហើយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងលោក សំ ទ្ធីវាសនា បានធ្វើការស៊ើបសួរនិងសម្រេចចោទប្រកាន់ឈ្មោះ Okeke Ikchukwu ពីបទឆបោកជាផ្លូវការ រួចបញ្ជូនសំណុំរឿងទៅចៅក្រមសើសួរសម្រេចឃុំខ្លួនតែម្តង៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print