ឥណ្ឌាហាមប្រាមទិកតុក និងវីឆាត ព្រមទាំង​បណ្តាញសង្គមចំនួន​៥៧ទៀតជារៀងរហូត

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងញូវដេលី បានហាមប្រាមជារៀងរហូតដល់បណ្តាញសង្គមរបស់ចិន ក្នុងនោះមានទិកតុក វីឆាត​និងបណ្តាញផ្សេងៗទៀតចំនួន​៥៧របស់ចិន។

សារព័ត៌មានThe Times of India បានផ្សាយថា ការហាមប្រាមខាងលើដោយសារតែក្រុមហ៊ុនបណ្តាញសង្គមទាំងនោះមិនគោរពសិទ្ធិបុគ្គល និង​រក្សាការសម្ងាត់។ ក្រុមហ៊ុនដូចជាByte Dance ដែលមានបណ្តាញទិកតុក និងក្រុមហ៊ុនTencent Holdings មានបណ្តាញសង្គម​វីឆាត ត្រូវបានឥណ្ឌាផ្តល់តាងសំណួរ​ដើម្បីឲ្យក្រុមហ៊ុនខាងលើឆ្លើយតប។
ប៉ុន្តែមិនទទួលបានការឆ្លើយតបវិញឡើយ ធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាមិនពេញចិត្ត​ ពីការបកស្រាយរបស់ក្រុមហ៊ុនក៏សម្រេចបិទជារៀងរហូតនៅក្នុងប្រទេសនេះ។
ហេតុការណ៍ខាងលើមានប្រភព តាំងពីខែមិថុនា ឆ្នាំ​២០២០ ក្រោយពេលទាហានឥណ្ឌានិងចិន​ប៉ះទង្គិចគ្នានៅព្រំដែន បណ្តាលឲ្យទាហានឥណ្ឌាជាង​២០នាក់ស្លាប់ ។ ក្រោយមកឥណ្ឌាក៏បានដាក់បណ្តាញសង្គម​របស់ចិនចំនួន៥៩ ក្នុងបញ្ជីខ្មៅ​​។ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា បណ្តាបណ្តាញសង្គមទាំងនោះនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ដែនអធិបតេយ្យរបស់ឥណ្ឌា ក៏ដូចជាសន្តិសុខជាតិ សណ្តាប់ធ្នាប់ក្នុងសង្គម​​។
នៅពេលនេះដែរតំណាងបណ្តាញសង្គមទិកតុក បានលើកឡើងថាក្រុមហ៊ុនកំពុងតែ​វាយតម្លៃពីការប្រកាសហាមប្រាមជារៀងរហូតរបស់ឥណ្ឌា និឹងមានប្រតិកម្មនៅពេលខាងមុខ​។
បណ្តាញសង្គមទិកតុក ក៏ដូចជាវីឆាតរបស់ចិនត្រូវបានហាមប្រាមក្នុងប្រទេសអាមេរិកផងដែរ ដោយរងការចោទប្រកាន់ពីបទគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។ អតីតប្រធានាធិបតីដូណាល់ ត្រាំ បានបង្ខំឲ្យក្រុមហ៊ុនខាងលើលក់ទៅឲ្យអាមេរិក ប៉ុន្តែចិនមិនព្រមនោះឡើយ៕ ដោយ សាធី

...

រូបភាព៖ viettimes

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print