ឈ្លោះគ្នារឿងដីជាប់ព្រំក្លាយជាអំពើហឹង្សាដាក់មួយដំបងដើមប្រេងខ្យល់

ចែករំលែក៖

ខេត្តកណ្តាល៖ មានករណី​អំពើហិង្សាដោយចេតនា មួយបានកើតឡើងកាលពីវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅចំណុច ផ្ទះជនរងគ្រោះឋិតក្នុុង ភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះមាន ឈ្មោះ ស៊ិន នាង ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឃុំកើតហេតុមុខរបរ កសិករ។ ដោយឡែក
ជនសង្ស័យបង្ករហេតុត្រូវបាន ឃាត់ខ្លួនមានឈ្មោះ ហ៊ី សាវឿន ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ។
សមត្ថកិច្ចយក វត្ថុតាងរួមមានៈ ដំបងឈើប្រេងខ្យល់ ០១ កំណាត់ ប្រវែង ១១០ ស.ម។

សាក្សីនិយាយថាៈ មុនពេលកើតហេតុ ជនរងគ្រោះបានស្រើនលើកផ្ទះរបស់ខ្លួនអោយខ្ពស់ និងរំកិលថយទៅក្រោយប្រមាណ ០១ ម៉ែត្រ ព្រមទាំងតសំយ៉ាប(ដំបូលតាកស័ង្កសី) ជាប់ផ្ទះផ្នែកខាងក្រោយប្រវែង ០៣ ម៉ែត្រ ពេលនោះជនសង្ស័យនិងក្រុមគ្រួសារបានឃាត់កុំអោយធ្វើព្រោះដីកំពុងតែមានទំនាស់ដោះស្រាយមិនទាន់រួចរាល់ ក៏ប៉ុន្តែជនរងគ្រោះនៅតែបន្តធ្វើ។ រហូតម៉ោងកើតហេតុថ្ងៃដដែល ជនសង្ស័យបានយកដំបងឈើប្រេងខ្យល់ទៅបុកដំបូលស័ង្កសីដែលជនរងគ្រោះកំពុងប្រក់ បណ្ដាលអោយខូចខាតអស់ ០៥ ទៅ ០៦ សន្លឹក។ ពេលនោះជនរងគ្រោះបានចុះពីលើដំបូលដោយក្នុងដៃមានកាន់ពូថៅដើរចូលទៅប្រតាយប្រតប់ទាញយកដំបងចេញពីជនសង្ស័យ ក៏ត្រូវជនសង្ស័យវាយត្រូវមួយដំបងឈើប្រេងខ្យល់ចំថ្ងាសខាងឆ្វេងបណ្ដាលអោយរងរបួសពកក្បាល និងបែកចេញឈាម ភ្លាមនោះក៏បានអ្នកជិតខាងចូលទៅជួយឃាត់ចេញរៀងៗខ្លួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print