កម្មករ​សំណង់ម្នាក់​​​ស្លាប់​ បន្ទាប់ពីវាយ​ជញ្ជាំង​បេតុង​នៅ​ក្នុង​ភោជនីយដ្ឋាន​ម្ហូប​ចិន​មួយកន្លែងបាក់​សង្កត់​លេីក​ ខណៈ​បុរស​២​នាក់​ទៀតរត់ចេញទាន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់​​បានស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីរូបគាត់ និងបុរសនាក់ទៀតជាអ្នកធ្វើការជាមួយគ្នា​(​សរុបគ្នានាក់​) បាននាំគ្នាវាយជញ្ជាំងបេតុងនៅក្នុងភោជនីយដ្ឋានម្ហូបចិនមួយកន្លែងជិតដួល ហើយក៏នាំគ្នាទៅរុញផ្តួលនោះ ក៏ស្រាប់តែបាក់សង្កត់តែម្តង។

ហេតុការណ៍នេះបានកើតឡើង​​កាលពីវេលាម៉ោងនិង៣០នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋានចិនមួយកន្លែង ផ្លូវចៃកា (​ម្តុំខាងក្រោយស្ថានទូតរុស្ស៊ី​) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

សពបុរសរងគ្រោះមានឈ្មោះ សៀង ធាវី អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិជ្រៃរុន ឃុំស្សីក្រាំង ស្រុកមោងស្សីខេត្តបាត់ដំបង

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាកម្មករសំណង់រងគ្រោះ រួមនឹងបុរសជាកម្មករសំណង់ធ្វើការងារជាមួយគ្នាចំនួននាក់ទៀត (​សរុបគ្នានាក់​) បាននាំគ្នាវាយជញ្ជាំងបេតុងមួយខាងក្នុងហាងម្ហូបចិនខាងលើ

ប្រភពដដែលបន្តថា នៅពេលដែលក្រុមកម្មករសំណង់ទាំងនាក់បានវាយជញ្ជាំងដាច់ជើងខាងក្រោមស្ទើរតែអស់ហើយនោះ ក៏បាននាំគ្នាទៅរុញបន្ថែម ដើម្បីឱ្យដួល ក៏ស្រាប់តែបាក់រលំសង្កត់ពីលើបុរសជនរងគ្រោះម្នាក់ខាងលើជាប់តែម្តង ចំណែកបុរសនាក់ទៀតស្ទុះរត់ចេញទាន់ និងមិនរងរបួសអ្វីឡើយភ្លាមនោះ ក្រុមកម្មករសំណង់ដែលធ្វើការជាមួយគ្នានាំគ្នាវាយ និងលើកជញ្ជាំងថ្មបេតុងនោះចេញ ដើម្បីជួយសង្គ្រោះបុរសរងគ្រោះ តែជាអកុសលរូបគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះមកធ្វើការត្រួតពិនិត្យភោជនីយដ្ឋានម្ហូបចិនកើតហេតុខាងលើ និងប្រគល់សាកសពបុរសកម្មករសំណង់រងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print