ស្ត្រីម្នាក់បើករថយន្តគេចពីម៉ូតូជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បើករថយន្តទាំងស្ថានភាពមិនស្រួលខ្លួនហើយបានគេចពីម៉ូតូក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតចំណែករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់។

ហេតុការណ៍​នេះបានកើតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចមុខច្រកចូលអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃេីញស្ត្រីម្នាក់បើករថយន្តម៉ាកTrailblazer LTZ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AJ 3399ធ្វេីដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុដោយមានស្ថានភាពមិនស្រួលខ្លួនងងឹតមុខហើយបានគេចពីម៉ូតូដែលនៅខាងមុខក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តរងការខូចខាតចំណែករបាំថ្មពុះចែកទ្រូងផ្លូវវៀចចេញពីគន្លងជួរមួយកង់សំណាងមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកើតហេតុម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print