រថយន្ត២គ្រឿងសាកកម្លាំងគ្នាខូចខាតទាំងសងខាង

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តតូយូតាមួយបាំងកន្លះ និងរថយន្តកាម៉ារីស្វិតប្រលះគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបែកជាបួនការ៉ាសសាំងតេលាក្នងក្រុងបានលុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតនៅវេលាម៉ោង១១ និង៣៩នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបែកជាបួនការ៉ាសសាំងតេលាស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តតូយូតា ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2AB-5371 បើកបរក្នុងទិសដៅពីត្បូងទៅជើងបានខូចខាតរថយន្តផ្នែកខាងមុខ។ រីឯរថយន្តកាម៉ារីស្វិត ពណ៍ស ពាក់ស្លាកលេខង.៤០៤៩.ភព2 បើកទិសដៅពីលិចទៅកើតរថយន្តរងការខូចខាតផ្នែកទ្វារខាងស្តាំនិងកាងខាងមុខ។ ម្ចាស់រថយន្តទាំង២គ្រឿងបើកបរដោយផ្ទុកនៅគ្រឿងស្រវឹងពេញខ្លួនដូចៗគ្នា។ មិនស្គាល់អត្តសញ្ញាណទាំងពីរនោះទេព្រោះសុទ្ធតែស្រវឹងទាំងអស់តែម្តង ចំណែកសមត្ថកិច្ចក៍មិនបានទៅសួនាំដែរ។

បើតាមការឲ្យដឹងពីប្រពលរដ្ឋនៅកន្លែងកើតហេតុថា រថយន្តទាំងពីរគឺបើកបរគ្មានគោរពច្បាប់ចរាចរណ៍នោះទេទើបមានការបុកគ្នាដូច្នេះហើយក៍គ្មានគ្រោះថ្នាក់ដល់មនុស្សនោះទេគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។

រថយន្តទាំងពីរសមត្ថកិច្ចជំនាញមិនបានអូសយកទៅរក្សាទកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកខេត្តទេព្រោះអ្នកទាំងពីរបានសម្រួលគ្នាបញ្ចប់រឿងតែម្តង៕

IMG-20160225-WA0011

IMG-20160225-WA0010

IMG-20160225-WA0012

IMG-20160225-WA0014

...

ដោយ៖ វុទ្ធ ឦសាន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print