ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីកូនកំលោះ
កំពុងចូលរោងការស្រាប់តែជំងឺចាស់រើឡេីងដោយសារស្ថានភាពធ្ងន់ធ្ងរក៏ហៅរថយន្តសង្គ្រោះអង្គភាព៧១១ នៃកងពលតូចលេខ៧០ មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅផ្ទះរៀបមង្គលការខាងស្រី ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល ។
បុរសរងគ្រោះឈ្មោះ ស៊ុំ ធូ អាយុ ៥០ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ(ក្រិនថ្លើម) ធ្វើទុកខ្លាំងចំពេលចូលរោងមង្គលការកូនស្រី។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ជនរងគ្រោះមានជំងឺក្រិនថ្លេីមជាយូរមកហេីយ ដោយធ្វេីទុកម្តងៗ។ លុះមកដល់ថ្ងៃកេីតហេតុជាថ្ងៃសិរីសួស្តី ចូលរោងជ័យ ខណៈកំពុងអង្គុយធ្វេីពិធីចូលរោងជ័យស្រាប់តែជំងឺចាស់ធ្វេីទុកខ្លាំងទ្រាំលែងបានក្រុមគ្រួសារក៏ស្នេីសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដេីម្បីមកដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗតែម្តង៕ដោយ៖សុខាសែនជ័យ