តារាសម្តែង អ៊ុន សុធា ត្រូវគេយកឈ្មោះនិងរូបថតទាក់ទងប្រុសៗមករួមដំណេក

ចែករំលែក៖

មានការភ្ញាក់ផ្អើលជាថ្មីក្រោយពីករណីនៃការបោកប្រាស់ ដោយការប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយដោយបានប្រើរូបភាព និងឈ្មោះតារាសម្តែងលោក អ៊ុន សុធា ដើម្បីទាក់ទងមនុស្សបុរសៗឲ្យមករួមដំណេកជាមួយខ្លួន រហូត លោក អ៊ុន សុធាចេញមុខ
បដិសេធមុនពេលរឿងនេះរីកធំផ្ទុះ និងនាំឲ្យប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងរនោះ។
តារាសម្តែង អ៊ុន សុធា បានចេញមុខបំភ្លឺរឿងត្រូវជនអនាមិក លួចយកឈ្មោះនិងរូបថតរបស់លោកទៅប្រើប្រាស់ បង្កើតគណនីហ្វេសប៊ុក ហើយឆាតបបួលប្រុសៗអ្នកលេងហ្វេសប៊ុករួមភេទ។លោកថាមាន ជនអនាមិកបានប្រើប្រាស់ឈ្មោះនិងរូបថតរបស់តារាប្រុស អ៊ុន សុធា និងបានឆាតទៅកាន់បុគ្គលមួយចំនួន ដោយប្រើភាសាបបួលទៅដេកជាមួយ តែម្តង។ ប៉ុន្តែ ក្រោយពេលមានការបែកធ្លាយ ត្រូវបានសាមីខ្លួន លោកអ៊ុន សុធា ចេញមុខប្រតិកម្មឆ្លើយតបបំភ្លឺ ដោយបដិសេធថា នោះជាគណនីហ្វេសប៊ុកក្លែងក្លាយ ដែលមានជនអនាមិកប្រើប្រាស់ ក្នុងចេនាមិនល្អ បំផ្លាញកិត្តិយសរបស់លោក។តារាសម្តែង អ៊ុន សុធា បានបញ្ជាក់ថា គណនីហ្វេសប៊ុក ខាងលើ ដែលចេះតែឆាតទៅបបួលគេឯងរួមភេទនោះ ពុំមែនជារបស់លោកទេ។ លោកបានចាត់ទុកសកម្មភាពនេះ ជាទង្វើដ៏ថោកទាប និងគួរឲ្យស្អប់ខ្ពើមបំផុត។ យ៉ាងណា សម្រាប់វិធានការផ្លូវច្បាប់ លោកមិនទាន់បញ្ជាក់នៅឡើយទេ។បន្ថែមពីលើការបញ្ជាក់នេះដែរលោកក៏បានបញ្ចេញរូបភាពគណនីហ្វេសប៊ុកក្លែងក្លាយ ដែលយកឈ្មោះនិងរូបថតរបស់លោកទៅប្រើ ឆាតសុំគេរួមភេទនោះ ដោយលោកបានបញ្ជាក់ថា “សូមបងប្អូនប្រុងប្រយ័ត្នបុគ្គលម្នាក់នេះផង មិនដឹងគាត់មានជំងឺអីទេ ឆាតបបួលគេមកដេកជាមួយ ស្ទើរតែគ្រប់គ្នា។ បើមិនចូលចិត្តខ្ញុំទេ ក៏មិនគួរធ្វើដាក់ខ្ញុំដល់ថ្នាក់នេះដែរ សូមបងប្អូនជួយ report បុគ្គលម្នាក់នេះផង ព្រោះនេះមិនមែនជា acc របស់ខ្ញុំទេ។ ភ្ជាប់ដោយរូបភាពនៃការបង្ហាញទាំងរូបភាពគណនីយពិត និងក្លែងក្លាយដែលបានប្រើប្រាស់ទាំងឈ្មោះ រូបថត លើ Profile និង Cover ដែលងាយនឹងឲ្យមានការចាញ់បោកឬភ័ន្តច្រឡំមកលើរូបលោកតែម្តង។
ទោះជាយ៉ាងណានេះមិនមែនជាករណីដំបូងឡើយដែលសិល្បករទាំងបុរសទាំងនារីត្រូវបានគេបន្លំដោយប្រើប្រាស់រូបថត និងឈ្មោះយកទៅបោកប្រាស់អ្នកលេងបណ្តាញសង្គមមួយចំនួនទាំងការប្រើប្រាស់ដើម្បីស្នើឲ្យផ្ញើរូបភាពអាក្រាតកាយ និងការបោកប្រាស់ឲ្យផ្ញើប្រាក់ជាដើម។ ជាក់ស្តែងដូចថ្មីៗនេះតារាសម្តែង គីម សានុត្រូវបានគេក្លែងយករូបថត និងឈ្មោះទៅបោកប្រាស់ប្រាក់នារីម្នាក់អស់រាប់ពាន់ដុល្លារថែមទៀត។ នេះក៏ជាការរំលឹកឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចៀសវៀងការបាត់បង់កិត្តយស និងថវិកាទៅកាន់ជនឆបោកនោះ។ ក៏នៅមានករណីមួយចំនួនផ្សេងទៀតដែរដែលត្រូវបានជនឆបោកបានធ្វើការក្លែងបន្លំដើម្បីធ្វើការបោកប្រាស់ និងគំរាមទៅកាន់ជនរងគ្រោះដែលបានផ្ញើរូបអាក្រាតកាយដើម្បីទាមទារប្រាក់ ជាថ្នូរនឹងការមិនបញ្ចេញរូបថតនៅលើបណ្តាញសង្គមជាដើម៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print