រន្ធត់ខ្លាំងណាស់!! បើកម៉ូតូធុនធំបុករបាំងថ្មទ្រូងផ្លូវលេខ២៧១ក្បែរមន្ទីរពេទ្យរុស្សុី​ ស្លាប់២នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិឹងកន្លែង​ និងម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ​ ខណៈពួកគេជិះម៉ូតូធុនធំមួយគ្រឿងក្នុងល្បឿនលឿនហើយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង១១​ និង២៥នាទីយប់​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ​២០២១​ នៅក្បែរមន្ទីរពេទ្យុមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្សុីប្រហែល៣ម៉ែត្រ​ តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
សពជនរងគ្រោះទាំងពីរនាក់នោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា​ ដំបូងគេឃេីញម៉ូតូធុនធំ​ កម្លាំង1200CC ពណ៌ខ្មៅ​លាយស​ ពាក់ស្លាកលេខភ្នំពេញ​ 1FH- 6696 ត្រុូវបានបុរសពីរនាក់ជិះឌុបគ្នាតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីជេីងទៅត្បូងយ៉ាងលឿន​។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែឃើញរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ ធ្វេីឲ្យម៉ូតូអូសជាង៥០ម៉ែត្រ​ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិឹងបង្គោលភ្លេីងនៅកណ្ដាលផ្លូវធ្លាយខួរស្លាប់ភ្លាមមួយរំពេច​ និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ​ ។

​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ មិនធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃនោះទេ​ គ្រាន់តែធ្វេីឲ្យខូចខាតរបាំងថ្មពុះចែកទ្រូងផ្លូវតិចតួចប៉ុណ្ណោះ​ ។

​ ក្រោយកេីតហេតុភ្លាមៗ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ​ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ រង់ចាំដោះស្រាយតាមក្រោយ​ ។ ចំណែកសពជនរងគ្រោះទាំងពីរ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

និង

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print