ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នៅព្រឹកថ្ងៃទី២៨ ខែ២៨ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាករៀបចំកម្មវិធី “មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ។ និងអបអរសាទរ “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១។
យោង: លិខិតលេខ ៣៩ សជណ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
អនុលោមតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយស សូមគោរពជម្រាបជូន សម្តេច លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតជាសកលនៃមេរោគកូវីដ១៩ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកការរៀបចំកម្មវិធី “មហោស្រពយុវជន ទូទាំងប្រទេស” និង “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១” ដោយរក្សាទុកត្រឹមការរៀបចំ អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១។ តាមរយៈការបោះពុម្ពគំនូរផ្សាយ ការចងបដា ការផលិតឯកសារ និងវីដេអូ សម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសង្ឃឹមយ៉ាងមុតមាំថា សម្តេច លោក លោកស្រី និងសាធារណជនមេត្តាជ្រាប និងចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕