បើទោះបីមានការគាំទ្រថយចុះតែអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារីគ្លីនតុន នៅតែនាំមុខលើបេក្ខភាពនានានៅក្នុងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០១៦។
ក្នុងពេលជាមួយគ្នានេះមហាសេដ្ឋី ដូណាល ត្រាំក៏នាំមុខនៅក្នុងជួរគណបក្សសាធារណ:រដ្ឋផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរ លទ្ធផលនៃការស្ទាបស្ទង់មតិបង្ហាញឲ្យឃើញថាពលរដ្ឋអាមេរិកនៅតែគាំទ្រលោកស្រីគ្លីនតុនបេក្ខភាពប្រធានាធិបតីលេចធ្លោជាងគេបំផុតមកពីគណបក្សប្រ ជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៦ខាងមុខ ទទួលបានការគាំទ្រច្រើនជាងគេបង្អស់ក្នុងចំណោមបេក្ខភាពប្រធានាធិបតី។
តាមលទ្ធផលស្ទាបស្ទង់មតិរបស់ CNN និង ORN បានប្រកាស ថា ចំនួនពលរដ្ឋគាំទ្រ លោកស្រីហ៊ីល ឡារីគ្លីនតុន ក្លាយជាប្រធានាធិបតីមានរហូតដល់ទៅ៥៧ភាគរយ ចំណែកអនុប្រធានានាធិបតី ចូ បៃឌិន ទទួលបានការគាំទ្រ១៦ភាគរយ ហើយតំណាងរាស្ត្រ Bernie Sanders ទទួលបានការគាំទ្រតែ១៤ភាគរយ។
កន្លងមកលោកស្រី ហ៊ីលឡារី គ្លីនតុនឈរលំដាប់ទី២ក្នុងគណបក្សប្រជាធបតេយ្យក្នុងការប្រកួត ប្រជេងតំណែងប្រធានាធិបតីនាឆ្នាំ២០០៨ តែពេលនេះលោកស្រីឈរលំដាប់ទីមួយ ហើយមានការគាំទ្រច្រើនជាងគេបង្អស់ ទាំងបេក្ខភាពមកពីគណបក្សសាធារណរដ្ឋផងដែរ។
ចំណែកនៅក្នុងគណបក្សសាធារណរដ្ឋអតីតអភិបាលរដ្ឋ Florida លោកJeb Bush ដែលជាប្អូនប្រុសរបស់អតីតប្រធានាធិបតីបូស ទទួលបានគាតែ១៩ភាគរយគឺកើនឡើង១៣ភាគរយប្រៀបធៀបនឹងខែមិថុនាកន្លងមក។ ចំណែកមហាសេដ្ឋីអចលនទ្រព្យលោក Donald Trump ទទួលបានការគាំទ្រ១២ភាគរយ កើន៣ភាគរយ បើប្រៀបធៀបពេលដែលលោកប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី។ បេក្ខភាពទាំងពីររូបមានការលេចធ្លោជាងគេបំផុតនៅក្នុងគណបក្សសាធារណរដ្ឋ។
ក្នុងពេលជាមួយគ្នានោះ តំណាងរាស្ត្រមកពីរដ្ឋ Florida លោក Marco Rubio កំពុងតែបាត់បង់ការគាំទ្រពីមហាជនដែលពីមុនមានការគាំទ្រដល់ទៅ១៤ភាគរយ ចំណែកពេលនេះមានតែ ៦ភាគរយប៉ុណ្ណោះ។
តាមលទ្ធផលស្ទង់មតិពលរដ្ឋអាមេរិកបង្ហាញឲ្យឃើញថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីលឡារី គ្លីនតុន បាននាំមុខដាច់បេក្ខភាពនានាទាំងអស់។ នៅថ្ងៃនេះដែរ លោកស្រីគ្លីនតុន បានប្រកាសពីទឹកប្រាក់សម្រាប់ឃោសនាបោះឆ្នោតក្នុងតំណាក់កាលទីមួយមាន រហូតដល់ទៅ៤៥លានដុល្លារ គឺខ្ពស់ជាងប្រធានាធិបតី អូបាម៉ា ដែលមានតែ៤១,៩លាន ដុល្លារ។ កន្លងមក លោកស្រី ក៏បានដាក់គោលដៅឃោសនាស្វែងរកប្រាក់ឧបត្ថម្ភ ប្រមាណ១០០លានដុល្លារទើបគ្រប់គ្រាន់។ តាមគម្រោង បេក្ខភាពប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ត្រូវប្រគល់របាយការថវិកា ឃោសនាបោះឆ្នោតឲ្យគណៈកម្មការរៀបចំការបោះឆ្នោតនៅថ្ងៃទី១៥ ខែកក្កដា







