ខេត្តស្វាយរៀង៖ មានភាពភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរមកចូលរួមបុណ្យបញ្ចុះខណ្ឌ័សីមានាំគ្នាចោមរោមមើលយ៉ាងច្រើនកកកុញខណៈគេប្រទះឃើញស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់បានសំរាលកូននៅក្រៅរបងវត្តពោធិរាជគួរអោយអាណិតពន់ពេក។
ករណីស្ត្រីឆ្លងទន្លេក្រោមដើមឈើបង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមប្រជាពលរដ្ឋដែលមកបុណ្យចុះខណ្ឌ័សីមាបានអោយដឹងថា នាវេលាព្រលឹមស្រាងៗខណៈរូបគាត់និងកូនៗមកលេងនៅវត្តពោធិរាជស្រាប់តែឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណដែលមកសុំទាននៅកម្មវិធីបុណ្យដែរនោះមានអការះឈឺពោះស្រែកថ្ងួចថ្ងូរហៅអ្នកភូមិជួយសង្គ្រោះប៉ុន្តែប្រមាណជា១៥នាទីស្រាប់តែឆ្លងទន្លេនៅក្បែរបងវត្តទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើលនិងអ្នកខ្លះនាំគ្នាជួយសង្គ្រោះជាថវិការបន្តិចបន្តួចទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
រហូតមកដល់វេលាម៉ោង២រសៀលថ្ងៃដដែលក្រោយពីសំរាលកូនហើយសុខភាពម្តាយ កូនហាក់ដូចជាធម្មតាកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនៅឡើយ៕
ដោយ៖ យឹម សុថាន