ជនបរទេសម្នាក់ស្លាប់នៅក្នុងសណ្ឋាគារ Regentcy

ចែករំលែក៖

ខេត្តសៀមរាប ៖ ភ្ញៀវជនបទេសម្នាក់បានស្លាប់នៅក្នុងសណ្ឋាគារ Rege​ntcy ជាន់ទី៣នៃបន្ទប់​លេខ៣២២ ក្នុងក្រុងសៀមរាប ដោយសារជំងឺបេះដូង ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឈាន​ចូល​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសណ្ឋាគារ Rege​ntcy ជាន់ទី៣បន្ទប់លេខ៣២២ ក្នុងភូមិ​មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកវរសេនីយឯក ចៅ ម៉ៅ វីរៈ ស្នងការរងទទួលការងារជនអន្តោប្រវេសន៍នៃស្នងការដ្ឋាន​នគរបា​ល​ខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបុគ្គលិក​សណ្ឋាគារ​នៅ​វេ​លា​​ម៉ោង១១និង៣០​នាទីយប់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៦មកថា មានជនបរទេសម្នាក់ស្លាប់​នៅ​បន្ទប់​​លេខ៣២២ ទើបលោកបានដាក់កម្លាំងជំនាញចុះទៅដល់កន្លែង​កើតហេតុភ្លាមៗ។​លោក​បាន​បន្តថា កម្លាំងនគរបាលការិយាល័យបច្ចេកទេសបានធ្វើកោស​ល្យ​វិច្ឆ័យទៅលើខ្លួន​ជនរង​គ្រោះ រកឃើញថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

លោកបានបញ្ជាក់ថា ជន​រងគ្រោះ​មាន​ឈ្មោះ CRUSAFON MORRAL FRANCISCO ភេទប្រុសអាយុ៦៥ឆ្នាំ ជាជនជាតិ អេស៉្បាញ ​ជាភ្ញៀវបរទេសទេសចរ កាន់លិខិតឆ្លងដែនលេខ AAB 638419 ចូលមកប្រទេសកម្ពុជា ​កាល​ពីថ្ងៃ​ទី២០ ខែកុម្ភៈឆ្នាំ២០១៦ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។​ រួចបន្តដំណើ​មក​ខេត្ត​សៀម​​រាបបានចូលស្នាក់នៅក្នុងសណ្ឋាគារ Rege​ntcy ជាន់ទី៣បន្ទប់លេខ៣២២ ក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

លោកបញ្ជាក់ថា សពជនរងគ្រោះ ក្រោយពីពិនិត្យ​រួចមក​ផ្អែក​តាម​ការ​ពិនិត្យរបស់​កម្លាំងការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាបបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយ​សារគាំងបេះដូង។

បច្ចុប្បន្នសពជនជាតិ អេស៉្បាញ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញបញ្ជូនទៅ​រក្សាទុកនៅមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់ អង្គរខេត្តសៀមរាប ដើម្បីរង់ចាំប្រគល់ឲ្យ​ក្រុម​គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

image-8aa264610a4d4c0f8af8ca4f6b41ea5d913c3240043f198d6f13457a0bd87e63-V

image-132c77ab0e46f3e837c01d8e646683a5129db0395893e8a7e8ebe7f0c817ea9f-V

ដោយ៖ ជានិរន្ដរ៍

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print