ទីភ្នាក់ងារសារព័ត៌មានអុីរ៉ង់ IRNA បានរាយការណ៍ថា អតីតខ្សែបម្រើក្រុមជម្រើសជាតិអុីរ៉ង់គឺកីឡាករ Mehrdad Minavand បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារជំងឺកូវីដ-១៩ ក្នុងវ័យ៤៥ ឆ្នាំ។
លោក Minavand ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២១ ខែមករាបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺនេះ។ គាត់ជាសមាជិកក្រុមជម្រើសជាតិអុីរ៉ង់ដែលលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA កាលពីឆ្នាំ១៩៩៨ ។
អតីតខ្សែបម្រើស្លាបខាងឆ្វេង Minavand ធ្លាប់លេងឲ្យក្រុមនៅលីគកំពូលអុីរ៉ង់ Persepolis ហើយក៏ធ្លាប់លេងឱ្យក្លិបនៅប្រទេសអូទ្រីស Sturm Graz និង Charleroi របស់បែលហ្ស៊ិកផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសអុីរ៉ង់មានអ្នកឆ្លងជំងឺកូវីដ-១៩មានប្រមាណ1,392,314 នាក់ ក្នុងនោះមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន 57,651 នាក់ និងព្យាបាលជាសះស្បើយមានប្រមាណ 1,183,463នាក់ ៕ដោយ៖ភារៈ
...