កម្មវិធីប្រកួតវាយតឺន្នីស Australian Open អនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនារហូតដល់៣០,០០០នាក់ ក្នុងមួយថ្ងៃ

ចែករំលែក៖

រដ្ឋមន្រ្តីផ្នែកកីឡារបស់រដ្ឋ Victoria បានប្រកាសថា អ្នកគាំទ្ររហូតដល់៣០,០០០នាក់ក្នុងមួយថ្ងៃនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍វាយតឺន្នីស Australian Open ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ។

សមត្ថភាពឲ្យមនុស្សអាចចូលទស្សនាប្រចាំថ្ងៃចំនួន៣ម៉ឺននាក់នឹងត្រូវបានអនុញ្ញាតសម្រាប់រយៈពេល ៨ថ្ងៃដំបូងនៃការប្រកួត ដោយបែងចែកស្មើគ្នារវាងការប្រកួតពេលថ្ងៃ និងពេលយប់។ បន្ទាប់មកនឹងត្រូវកាត់បន្ថយមកត្រឹម២៥,០០០នាក់ពីវគ្គ១/៤ផ្តាច់ព្រ័ត្រ វគ្គពាក់កណ្តាលនៃចំនួនអ្នកចូលរួមជាមធ្យមកាលពីឆ្នាំមុន ។

លោក Martin Pakula អ្នករៀបចំកម្មវិធីប្រកួតបានមានប្រសាសន៍ថា ក្នុងរយៈពេល១៤ថ្ងៃ មានន័យថាយើងនឹងមានរហូតដល់ទៅ៣៩០,០០០នាក់នៅទីនេះនៅទីលានប្រកួតទីក្រុង Melbourne ដែលប្រហែល៥០ភាគរយនៃចំនួនមធ្យមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ ប៉ុន្តែនឹងក្លាយជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់បំផុតជាមួយហ្វូងមនុស្សដែលពិភពលោកបានឃើញក្នុងរយៈពេលជាច្រើនខែកន្លងមក”

កីឡាករទាំងអស់បានចាប់ផ្តើមចាកចេញពីសណ្ឋាគារ បន្ទាប់ពីត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីបញ្ចប់រយៈពេល១៤ថ្ងៃជាកាតព្វកិច្ចរបស់ពួកគេនៅពេលមកដល់អូស្ត្រាលី។

សូមបញ្ជាក់ថា កាលពីដើមខែមករាបុគ្គលិកជាង១.៧០០នាក់ និងអ្នកផ្សេងទៀតដែលជាប់ក្នុងកម្មវិធី Grand Slam ដំបូងនៃឆ្នាំនេះត្រូវបានធ្វើដំណើរតាមយន្តហោះចូលប្រទេសអូស្ត្រាលី តាមជើងហោះហើរដែលមានលក្ខណៈពិសេស។ អ្នកប្រកួតភាគច្រើនត្រូវបានអនុញ្ញាតឱ្យចេញពីបន្ទប់របស់ពួកគេរយៈពេលម៉ោងក្នុងមួយថ្ងៃដើម្បីហាត់ប្រាណនៅលើទីលាន និងការធ្វើលំហាត់ប្រាណ ប៉ុន្តែក្រុមតូចមួយនៃកីឡាករចំនួន៧២នាក់ត្រូវបានគេបង្ខាំងទុកនៅក្នុងបន្ទប់របស់ពួកគេ បន្ទាប់ពីករណីរាលដាលជំងឺកូវីដ-១៩ដែលត្រូវបានរកឃើញនៅលើជើងហោះហើររបស់ពួកគេ។ ការប្រកួត Australian Open នឹងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែកុម្ភៈនៅទីក្រុង Melbourne ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print