បារាំងបិទព្រំដែនទាំងស្រុងជាមួយប្រទេសក្រៅពីអឺរ៉ុប ដើម្បីទប់ស្កាត់កូវីដ​-១៩

ចែករំលែក៖

ចាប់តាំងពីថ្ងៃទី៣១ ខែមករានេះ ទៅបារាំងបានសម្រេចបិទព្រំដែនទាំងស្រុងជាមួយបណ្តាប្រទេសក្រៅពីតំបន់អឺរ៉ុប​។ ជាមួយគ្នានេះ រដ្ឋាភិបាលបារាំងក៏បានពិភាក្សាពីវិធានការបិទប្រទេសជាលើកទី៣ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឱ្យមានប្រសិទ្ធភាពបំផុត ។ កាលពីថ្ងៃទី ២៩ ខែមករា រដ្ឋាភិបាលបារាំងបានសម្រេចបិទព្រំដែន​ចាប់ពីថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ សម្រាប់ប្រទេសស្ថិតនៅក្រៅតំបន់អឺរ៉ុប ។ អ្នកឆ្លងកូវីដ​-១៩ នៅក្នុងប្រទេសបារាំង​បានកើនឡើងខ្ពស់បើទោះបី រដ្ឋាភិបាលបានអនុម័តវិធានការរិឹតត្បិតក្តី ។ ទាំងនោះហើយបានជារដ្ឋាភិបាលឡើងគម្រោង​បិទប្រទេសជាលើកទី​៣​ ។ នៅក្នុងការបិទប្រទេសកាលពីពីរលើកកន្លងមក​នៅឆ្នាំ​២០២០​នោះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចនិងសង្គម ។​ ប៉ុន្តែដើម្បីសុវត្ថិភាពពលរដ្ឋ បារាំងមានគម្រោងបិទប្រទេសជាលើកទីបីបន្តទៀត។ កាលពីថ្ងៃទី​២៩ខែមករា នៅក្នុងកិច្ចប្រជុំគណៈកម្មការសន្តិសុខជាតិ ​នាយករដ្ឋមន្ត្រីបារាំង លោកJean Castex បានប្រកាសថា​នឹងមានវិធានការរិឹតត្បិតបន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។ ចាប់ពីថ្ងៃទី៣១ខែមករាទៅ បារាំងនឹងបិទព្រំដែនទាំងស្រុងជាមួយ​បណ្តាប្រទេសនៅក្រៅតំបន់អឺរ៉ុប ។ មានន័យថា ប្រទេសអឺរ៉ុបអាចចេញចូលបាន តែក្រៅពីតំបន់អឺរ៉ុប មិនអាចចេញចូលទឹកដីបារាំងបានទេចាប់ពីថ្ងៃទី​៣១ខែមករាទៅ ។ បារាំងជាប្រទេសមានករណីឆ្លងច្រើនលំដាប់ទីបីក្នុងតំបន់អឺរ៉ុប បន្ទាប់ពីរុស្ស៊ី និងអង់គ្លេស​។ មកទល់ពេលនេះបារាំងមានករណីឆ្លងដល់ទៅ​3.153.487នាក់ និងស្លាប់75.620នាក់ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ​២០២១៕ ធី រីណា

...

រូបភាព Le Monde

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print