នគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចគ្រឿងបន្លាស់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនករណីលួចគ្រឿងបន្លាស់រថយន្ត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី នៅចំណុចក្នុងរថយន្តតាកូម៉ាដែលឈប់ចតតាមផ្លូវបេតុង ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានជនសង្ស័យ៣នាក់ទី១-ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន), ២-ឈ្មោះ ហ៊ន វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ( មានសារធាតុញៀន) , ៣-ឈ្មោះ សុ ជាតិ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន) បានលួចគ្រឿងបន្លាស់រថយន្តរបស់ជនរងគ្រោះឈ្មោះ កែវ សុខលី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្តចល័តនិងលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សម្ភារបាត់បង់គ្មាន , សម្ភារបន្សល់ទុកមាន គ្រឿងបន្លាស់រថយន្ត (ប៊ិចរថយន្ត៦ដើម គិតជាទឹកប្រាក់១៥.០០០ដុល្លារ) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិ៏តិវិធី ៕


ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print