នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទីព្រឹក កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ តុង សុខ កាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងបាញ់ថ្នាំរថយន្ត។
សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ និងកាំបិតចុងស្រួចចំនួន១។

ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនិីតិវិធីច្បាប់៕ ដោយ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print