មនុស្សប្រុសស្រីចំនួន១៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនពីបទចោរកម្ម(លួច)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នគរបាល បង្ក្រាបបានមុខសញ្ញាចោរកម្ម(លួច) និងមុខសញ្ញាលួចមានស្ថានទម្ងន់ទោស(ឆក់) ឃាត់ខ្លួនជនសង្សយ័ប្រុស ស្រី ចំនួន១៨នាក់។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង កាលពីមុនថ្ងៃត្រង់ថ្ងៃ២៩ មករា ២០២១ ហើយក្រុមនេះជាមុខសញ្ញាធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ ដែលស្នាក់នៅខេត្ដព្រះសីហនុ នាពេលកន្លងមក ។ ជនសង្ស័យទាំង១៨នាក់ រួមមាន៖
១-ឈ្មោះ រ័ត្ន លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
២-ឈ្មោះ ឡុង ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៣-ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
៤-ឈ្មោះ វង្ស ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
៥-ឈ្មោះ ខៃ ឈឺឈី ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ (ប្រគល់ជូនអាណាព្យាបាលអប់រំ) ។
៦-ឈ្មោះ ឌុយ ចន្ធូ ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងស្អុយ២ ឃុំត្រពាំងស្អុយ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
៧-ឈ្មោះ វ៉ាន់ មេងជូ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
៨-ឈ្មោះ ហុង ឌីត្យាមន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
៩-ឈ្មោះ ចុក សុគា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
១០-ឈ្មោះ នួន ចន្ថា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
១១-ឈ្មោះ ណិត ប៊ុនហេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
១២-ឈ្មោះ ជន វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ ។
១៣-ឈ្មោះ ជា លក្ខិណា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
១៤-ឈ្មោះ កិច្ច ម៉ី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
១៥-ឈ្មោះ បៃ កុសល ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
១៦-ឈ្មោះ យ៉ាង វ៉ាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
១៧-ឈ្មោះ វ៉ាន់ លោកវានិត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ។
១៨-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ ។
*មធ្យោបាយ និងសម្ភារៈវត្ថុតាងដកហូតបានរួមមាន៖
១-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ចំនួន០២គ្រឿង(មធ្យោបាយធ្វើសកម្មភាព)
២-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ឡើងសេរី២០២០ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)
៣-ម៉ូតូC-125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)
៤-ម៉ូតូExcenter ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)
៥-ម្សៅសថ្លា សង្ស័យសារធាតុញៀន ចំនួន០៣កញ្ចប់តូច និងសំបកថង់សថ្លាសម្រាប់វេចខ្ចប់សារធាតុញៀន ។
៦-ផ្លាកលេខម៉ូតូចំនួន០១សន្លឹក
៧-ក្បាំងម៉ូតូC-125 ០១ឈុត
៨-ដំបងគ្រលាស់ ចំនួន០១
៩-កាំបិតប៉័ងតោ ចំនួន០១
១០-ជំពាមកៅស៊ូ ចំនួន០១។
បច្ចុប្បន្នជនសង្សយ័និងវត្ថុតាង នគរបាលនឹងចាត់បញ្ជូនទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print