ឃាត់ជនសង្ស័យ២នាក់ រកឃើញថ្នាំញៀន១៤កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ថ្នាំញៀន១៤កញ្ចប់ត្រូវបាន សមត្ថកិច្ចរកឃើញ  ក្រោយពីឃាត់បានក្រុមជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព រក្សាទុក ជួញដូរ និង ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នា២០២១នៅនៅក្នុងភូមិសាស្រ្តស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

   សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលបានឃាត់ខ្លួនមាន៖

ទី១-ឈ្មោ៖ ហេង ប៊ុនលី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ រស់នៅភូមិផ្លូវទូក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ទី២-ឈ្មោះ ឆៃ ចន្នី ភេទប្រុស ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងមាន៖ ថ្នាំញៀនចំនួន១៤កញ្ចប់,ទូរស័ព្ទ ០១គ្រឿង,ទូកម៉ាស៊ីន ០១គ្រឿង,សម្ភារៈវេចខ្ចប់ និង ឧបករណ៍ជក់ថ្នាំញៀនមួយចំនួនផងដែរ ៕

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញាមួយដែលសមត្ថកិច្ចកំពុងធ្វើការតាមដាន ក្រោយពីទទួលបានព័ត៌មានពីសកម្មភាពរបស់ជនសង្ស័យ ក៏ដាក់កម្លាំងធ្វើការចូលបង្រ្កាបតែម្តង ៕ដោយ៖ចន្ថា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print