កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រមោយ ចុះអនុវត្តបណ្ដឹងឃាត់ខ្លួនមនុស្ស៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រមោយធ្វើការឃាត់ខ្លួន បន្ទាប់ទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធករណីហិង្សាដោយចេតនាវាយបណ្ដាលឲ្យរងរបួសធ្ងន់ ។

 ករណីនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីហិង្សាខាងលើ ធ្វើឡើងនាកណ្ដាលថ្ងៃត្រង់ ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចដំណាក់កន្សែង ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន៖

ទី-១ ឈ្មោះ អ៊ុក គង់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ។

ទី-២ ឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ។

ទី-៣ ឈ្មោះ វ៉ាន់ ណានិត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ជនសង្ស័យទាំងចំនួន៣នាក់ រស់នៅចំណុច និងភូមិ.ឃុំកើតហេតុ ។

 ប្រភពដដែលបន្តទៀតថា នេះជាការអនុវត្តបណ្ដឹងរបស់ឈ្មោះ ភី យ៉េន ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថា ជនសង្ស័យទាំងចំនួន៣នាក់នេះ បានវាយប្អូនប្រុសឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បណ្ដាលឲ្យដាច់រយះក្បាលហូរឈាម និងហើមជាំលើផ្ទៃមុខ រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅចំណុចដំណាក់កន្សែង ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 ប្រភពបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងដែលកម្លាំងប្រជាការពារភូមិដកហូតក្រោយកើតហេតុ បំពេញនីតិវិធីបញ្ជូនបន្ត ៕ ដោយ៖ បុឹម ពិន

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print