WhatsApp នឹងទាមទារឱ្យអ្នកប្រើប្រាស់ប្រើជីវមាត្រ (Biometrics) ដើម្បីអាចចូលប្រើកម្មវិធី WhatsApp នៅក្នុងកុំព្យូទ័រឬតាមរយៈគេហទំព័រ

ចែករំលែក៖

ភ្នំពេញ, ក្រុមហ៊ុនហ្វេសប៊ុកនឹងបន្ថែមមុខងារសុវត្ថិភាពមួយទៀតក្នុងការប្រើប្រាស់កម្មវិធី WhatsApp តាមរយៈគេហទំព័រដោយទាមទារឱ្យអ្នកប្រើប្រាស់បញ្ជាក់អំពីអត្តសញ្ញាណដោយប្រើជីវមាត្រមានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម ប្រសិនបើពួកគេបានបើកប្រើប្រភេទប្រព័ន្ធសុវត្ថិភាពនេះជាមួយនឹងទូរស័ព្ទរួចហើយនោះ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ។

ការធ្វើបច្ចុប្បន្នភាពនេះគឺដើម្បីចៀសវាងពីការលួចចូលប្រើគណនីពីជនខិលខូច ក៏ដូចជាពីអ្នកដែល អ្នកប្រើប្រាស់មានការទុកចិត្តហើយឱ្យទូរសព្ទប្រើមួយរយៈពេលខ្លី មានដូចជាមិត្តភក្កិ និងជាងជួសជុលទូរសព្ទជាដើម។ ដើម្បីប្រើមុខងារនេះ WhatsApp និងប្រើទិន្នន័យជីវមាត្រដែលមាននៅក្នុងប្រព័ន្ធទូរសព្ទស្រាប់ ដូច្នេះលោកអ្នកមិនចាំបាច់ផ្ដល់ទិន្នន័យថ្មីទៅឱ្យក្រុមហ៊ុនទេ។

គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នលោកអ្នកក៏អាចឆែកមើលថាតើគណនី WhatsApp របស់លោកអ្នកកំពុងតែត្រូវបានប្រើជាមួយឧបករណ៍ណាខ្លះ ដោយចូលទៅក្នុងកម្មវិធី WhatsApp របស់ទូរសព្ទ ហើយចុចទៅលើប៊ូតុងម៉ឺនុយ ហើយបន្ទាប់មកចុចនៅលើពាក្យ “WhatsAppWeb”៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print