បើកម៉ូតូមិនប្រយ័ត្នបុកអ្នកជិះកង់ពីក្រោយរបួសធ្ងន់ស្រាល៤នាក់ផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឌុបម្ដាយពីក្រោយដោយខ្វះប្រុងការប្រយ័ត្នក៏ទៅបុកកង់ដែលជិះស្របទិសគ្នាពេញទំហឹងបណ្ដាលឱ្យដួលរដូករណែលពេញផ្លូវរងរបួសធ្ងន់ស្រាល៤នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៨នាទីល្ងាចថ្ងៃទី៣១ខែ មករា ឆ្នាំ ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ស្ថិតក្នុងភូមិពោន ឃុំសង្កែ ស្រុករំដួល។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា អ្នកជិះកង់រងគ្រោះមានឈ្មោះថោង ស្រីម៉ៅ អាយុ៣១ឆ្នាំ មានឌុបកូនស្រីម្នាក់ឈ្មោះឈិន ថោងសុវណ្ណា អាយុ៣ឆ្នាំ
រស់នៅភូមិ ត្រពាំងក្រួស ឃុំជ្រុងពពេល ស្រុករំដួល។

ចំណែកភាគីអ្នកជិះម៉ូតូបង្កហេតុមានឈ្មោះមុន ស្រីទូច ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរជាម្ដាយមានឈ្មោះនៅ ចាន់ថា អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួល។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានស្ត្រីម្នាក់បានជិះកង់មួយគ្រឿងដោយបានឌុបកូនស្រីក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែមាន
ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FQ-៦០៨៧ ជិះគ្នា២នាក់ស្របទិសគ្នាបានជ្រុលទៅបុកកង់ពីក្រោយពេញទំហឹងបណ្ដាលឱ្យដួលរដូករណែលពេញផ្លូវរងរបួសធ្ងន់និងស្រាល៤នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

បច្ចុប្បន្នអ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យនិងវាស់វែងមធ្យោបាយម៉ូតូនិងកង់ទាំងពីរគ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កែ ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print