ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវចំពីមុខពេញទំហឹងរួចបន្តទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវបាក់អស់មួយកង់ ចំណែកឯម្ចាស់រថយន្តរងរបួសស្រាលទាំងសងខាង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក NISSAN ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 2AI-1048 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង បម្រុងបើកឆ្លងផ្លូវ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក TUNDRA ពណ៌ខ្មៅពាក់ស្លាក ភ្នំពេញ2BG-4176 បើកបរដោយបុរសម្នាក់ និងមានរួមដំណើរ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងលឿនយ៉ាងលឿនហើយជ្រុលទៅបុកចំពីខាងមុខពេញទំហឹងរួចបន្តទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ទៀត។
បន្ទាប់ពីកើតហេតុសមត្ថសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ចកិច្ចជំនាញចរាចរណ៍បានចុះមកឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា តែដោយសារពួកគេនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចយើង វាស់វែងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ