ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃម្នាក់ថែមទៀត ឆ្លងកូវីដ១៩ និងមិនមានករណីព្យាបាលជាអ្នកជំងឺកូវីដ១៩ ជាសះស្បើយនោះទេ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា,អ្នកឆ្លងកូវីដ១៩ថ្មីនេះជាស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕
...
ដោយ, សិលា