សម្តេចតេជោ ហ៊ុន សែន: តម្រូវការទឹកក្នុងភ្នំពេញ បច្ចុប្បន្នត្រូវការទឹកជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប ខ្វះប្រមាណ ១៥ម៉ឺនម៉ែត្រគូប

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលជប៉ុន បានជួយច្រើនណាស់លើបញ្ហាទឹក។ តម្រូវការទឹកក្នុងភ្នំពេញ បច្ចុប្បន្នត្រូវការទឹកជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប ខ្វះប្រមាណ ១៥ម៉ឺនម៉ែត្រគូប។ ប្រជាពលរដ្ឋ៤ម៉ឺនគ្រួសារខ្វះទឹកប្រើប្រាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, តម្រូវការទឹកក្នុងរាជធានីភ្នំពេញ គឺកើនឡើងរាល់ថ្ងៃ ដូច្នេះត្រូវតែប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាត។ ស្ថាប័នរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក។ ដោយសម្ដេចរំលឹកថា, ក្រសួងស្ថាប័នរដ្ឋ កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក ហើយចេញត្រូវបិទភ្លើង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានវិនិយោគផ្ទាល់មានទំហំថវិកា៥៩៤លានដុល្លារ។ ក្នុងនោះវិនិយោគផ្ទាល់ ៥១៤លានដុល្លារ ៧៩លានដុល្លារ ថវិកាបដិភាគ។ សម្រាប់ឆ្នាំ២០២០ វិនិយោគផ្ទាល់ ១,៤២៥លានដុល្លារអាមេរិក។ ក្នុងនោះវិនិយោគផ្ទាល់ ១២១៥លានដុល្លារ ប្រាក់បដិភាគ ២១០លានដុល្លារ។ ឆ្នាំ២០២១ ថវិកាវិនិយោគផ្ទាល់មានចំនួន ១,៤០០លានដុល្លារ។ ក្នុងនោះវិនិយោគផ្ទាល់ ១,១៨៩លានដុល្លារ និងបដិភាគ ២១១លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា , សង្គ្រាមពីអតីតកាល បានបន្សល់ទុកនូវស្នាមរបួសជាច្រើនសម្រាប់កម្ពុជា តែកម្ពុជាបានប្រឹងប្រែងងើបឡើង។ នយោបាយ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស នៅតែបន្តត្រូវនឹងស្ថានភាពរបស់កម្ពុជារហូតដល់ ៥០ឆ្នាំខាងមុខ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print