សម្តេចតេជោ ហ៊ុន សែន: តំណក់ប្រេងដំបូងរបស់កម្ពុជា អណ្តូងទី១ ដំណើរការបាន ៣៣ថ្ងៃ បូមបាន ១,២៣៦បារ៉ែល ក្នុងមួយថ្ងៃ។ រយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល

ចែករំលែក៖

 

ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ អណ្តូងទី១ ដំណើរការបាន ៣៣ថ្ងៃ បូមបាន ១,២៣៦បារ៉ែល ក្នុងមួយថ្ងៃ។ រយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល។ តាមការវាយតម្លៃកម្ពុជាអាចចម្រាញ់ប្រេងបានចន្លោះពី ៧ពាន់ ទៅ ៧,៥០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជានេះជាចំនួនមួយតិចតួ
ចនៅឡើយ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពីប្រេង មិនទាន់ជះវិសាលភាពដល់សេដ្ឋកិច្ចកម្ពុជានោះទេ។ នៅឆ្នាំ២០២១ កម្ពុជារំពឹងទទួលបានកំណើនសេដ្ឋកិច្ច ៤ភាគរយមកវិញ តែត្រូវរួមគ្នាទប់ស្កាត់ឱ្យបានលើការរីករាលដាលជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, នៅចំពោះមុខវិបត្តិកូវីដ១៩នេះ សម្តេចមិនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅផ្នែកណាមួយ ឬប្រទេសទាំងមូលនោះឡើយ។ ហើយនៅឆ្នាំ២០២១នេះ សម្តេចមិនមានគម្រោងលុបពិធីបុណ្យចូលឆ្នាំនោះឡើយ។
សម្ដេចមានប្រសាសន៍រំលឹកផងដែរថា, ក្នុងមួយថ្ងៃកម្មការិនីឆ្លងទន្លេជាង ២០០នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print