បាតុកម្មទ្រង់ទ្រាយធំគាំទ្រ លោកស្រីអង់សាន ស៊ូជី នៅទីក្រុងបាងកក ប្រទេសថៃ

ចែករំលែក៖

នៅល្ងាចថ្ងៃទី​១ខែកុម្ភៈនៅមុខស្ថានទូតមីយ៉ាន់ម៉ា ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មប្រឆាំង​ការចាប់ខ្លួនលោកស្រីអង់សាន ស៊ូជី ពីសំណាក់យោធា​។
ពលរដ្ឋមីយ៉ាន់ម៉ា រាប់សិបពាន់នាក់បានរស់នៅនិងធ្វើការក្នុងប្រទេសថៃ បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ ។ ក្រុមបាតុករអំពាវនាវឲ្យកម្លាំងយោធាដោះលែងលោកស្រី ស៊ូជី និងមន្ត្រីរដ្ឋាភិបាលដែលបានចាប់ខ្លួន ។ ថៃគឺជាប្រទេសដែលមានពលរដ្ឋមីយ៉ាន់ម៉ារស់នៅជាង១លាននាក់ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីថៃ លោកPrawit Wongsuwon បានលើកឡើងថា ការដែលយោធាដណ្តើមអំណាចដឹកនាំប្រទេសគឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ។ លោក​Prawit Wongsuwon បន្តទៀតថា រដ្ឋាភិបាលថៃបារម្ភខ្លាំងនោះគឺ​ខ្លាចអ្នកឆ្លងកូវីដ-១៩ មកពីប្រទេសមីយ៉ាន់ម៉ាកាន់តែច្រើន​។​ ថៃនិងមីយ៉ាន់ម៉ា មានបន្ទាត់ព្រំដែនប្រវែងដល់ទៅ​២៤០០គីឡូម៉ែត្រ​ ហើយការឆ្លងដែនចូលក្នុងប្រទេសថៃ គឺជារឿងមិនអាចគេចផុត។
តាមសារព័ត៌មាន​Bangkok Post បានផ្សាយថា មីយ៉ាន់ម៉ា បានបិទព្រំដែនជាប់ប្រទេសថៃស្ថិតនៅក្នុងតំបន់ Mae Sai ខេត្ត​Chiang Rai ។ ជាមួយគ្នានេះច្រកព្រំដែនផ្សេងទៀត​ក៏ត្រូវបានបិទផងដែរ ៕ដោយ សាធី

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print