ម្តាយមិននៅចូលទៅរំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រីអនីតិជន​បានសម្រេចចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ ក្រោយពីកម្លាំង​ជំនាញ​នគ​បាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ ដុក​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​រាំង​ក្រោល​ ឃុំ​រាំង​កេ​សី​ ស្រុក​សង្កែ​ ថា​ មាន​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ជា​អអនីតិជនរបស់គាត់នោះ នៅ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ ព្រឹក សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកប្រព្រឹត្តក្នុងករណីនេះយកទៅចាត់ការតាមច្បាប់។

​លោក​វរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការ​នគរបាល​ស្រុក​សង្កែ​ បានឲ្យដឹង​ថា​ នៅថ្ងៃខាងលើស្ត្រី​ដែល​ជា​ម្តាយ​បាន​ប្តឹង​ទៅ​លើ​ជនល្មើស​១​នាក់​ឈ្មោះ​ ហួត​ ហៃ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​រាំង​ក្រោល​ ឃុំ​រាំង​កេ​សី​ ស្រុក​សង្កែ​ ថាបាន​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់​អាយុ​០៩​ឆ្នាំ​ រស់នៅ​ចំណុច​កើតហេតុ​ កាលពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោ៨យប់ ។​
ក្រោ​យ​ពពេលទទទួលបណ្តឹង​នេះរួច​មក កម្លាំង​ជំនាញ​បាន​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ហួត​ ហៃ​ នៅ​ចំនុច​ភូមិ​ព្រៃ​ចែក​ ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ ភ្លាមៗផងដែរ ។​
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន(រំលោភបានសម្រេច) ខណ:ក្មេងស្រីដេកក្នុងផ្ទះតែម្នាក់ឯង ហើយម្តាយមិននៅផ្ទះ។

...

​បច្ចុប្បន្ន​ ជនសង្ស័យខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សង្កែកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕
ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print