រថយន្តទំនើប៣គ្រឿងបានបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ ៖​ ជនជាតិចិន២នាក់ស្រវឹងស្រាធ្លាក់ភ្លែកបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុករថយន្តពីរគ្រឿងទៀតដែលកំពុងឈប់ភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស។

​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២​និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី៤ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសុធារសកែង​និឹងផ្លូវព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​ គេឃើញជនជាតិចិន២នាក់ក្នុងនោះមានម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ទឹកមាស​ ពាក់ស្លាកលេខព្រះសីហនុ2A 8531 ទាំងស្រវឹងស្រាជោកជាំបោះពួយយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តឡិចសុីសLX470ដែលកំពុងតែឈប់ភ្លើងស្តុប​ ហើយរថយន្តឡិចសុីស470 ក៏ទៅបុកបន្តរថយន្តឡង់គ្រីស័រ​មួយគ្រឿងទៀតបណ្ដាលឲ្យរថយន្តទាំងបីគ្រឿងរងការខូចខាតដូចគ្នា។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចខាងលេី​ និងបានឃាត់ជនជាតិចិនដែលបង្កហេតុយកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់រង់ចាំប្រគល់ឲ្យជំនាញ​ ។ ដោយឡែករថយន្តទាំង៣គ្រឿងដែលរងការខូចខាតនេះ​ក៏ត្រូវបានកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋានរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយតាមច្បាប់​ផងដែរ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print