ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Range Rover ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ទៀតបេីករថយន្តToyota Prius មកបុកពីចំហៀងខាងធ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៦៣កែងផ្លូវលេខ៤១៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងឡេីយគេឃេីញរថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-0137 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤១៨ ក្នុងទិសដៅពី
កេីតទៅលិចដោយល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេីរៀបនិឹងបេីកឆ្លងថ្នល់ទៅហើយ ស្រាប់តែមានបុរសម្នាក់បានបេីករថយន្តម៉ាក Toyota Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5238 តាមបណ្ដោយផ្លូវលេខ១៦៣ពីជេីងទៅត្បូងក្នុងល្បឿនលឿន ចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុក រថយន្ត Range Rover ចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនធ្វេីឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានព្យាយាមសម្របសម្រួលភាគីទាំងសងខាង ដោយខាងរថយន្ត Prius ព្រមចេញថ្លៃខូចខាតទាំងស្រុងទៅឱ្យភាគីខាងរថយន្តRange Rover ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង៕
ដោយ៖ ភារ៉ា ដង្កោ