ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងទាំងពីរជាច្រើនរូបទៀត។
ដោយឡែកលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតចិន ក៏មានវត្តមាន ក្នុងឱកាសនោះដែរ។ ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយកមន្ទីរពេទ្យ ព្រះកេតុមាលា ស្វាគមន៍យ៉ាងកក់ក្តៅក្នុង នាមក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ និងក្រសួងសុខាភិបាល ស្ដីពីជំនួយវ៉ាក់សាំងកូវីដ-១៩ ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន។
លោកវ៉ាង វិនធាន គូសបញ្ជាក់ថាៈ បច្ចុប្បន្នទោះបីប្រទេសចិនមានតម្រូវការទាក់ទងនឹងបញ្ហាកូវីដ-១៩ ប៉ុន្តែចិនបាន សម្រេចនឹងផ្ដល់ជូនជាបន្ទាន់ វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៦០ មុឺនដូស ជាជំហានដំបូងនិងប្រើប្រាស់យន្តហោះពិសេសរបស់ប្រទេសចិនដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនាចុងសប្តាហ៍នេះផងដែរ ។ បន្ទាប់មកក៏មានការបង្ហាត់បង្ហាញ ពីក្រុមជំនាញមកពីប្រទេសចិនចំនួន ៤ រូប បេីមានឆ្ងល់ត្រង់ណា អាចសួរនាំចៀសវាងការមន្ទិលសង្ស័យ ជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ព្រមទាំងមាន ការឧទ្ទេសនាម ពីក្រុមត្រៀមរៀបចំដឹកជញ្ជូនដាក់បញ្ចូលក្នុងឃ្លាំង សុវត្ថិភាពផងដែរ ៕ដោយ៖ ស សម