បទល្មើសព្រៃឈើបានកើតឡើងសារជាថ្មីទៀតហើយ ក្រោយពីបានអនុវត្តបទបញ្ជរបស់នាយករដ្ឋមន្ត្រីនាពេលកន្លងមកនេះ

ចែករំលែក៖

ខេត្តរតនគិរី៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា គោយន្តកែច្នៃ១គ្រឿងដឹកឈើលេខ២(គ្រឿងផ្ទះ)ចេញពីស្រុកកូនមុំឆ្ពោះមកចូលក្រុងបានលុងតាមបណ្តោយផ្លូវជាតិលេែខ៧៨ក៍បានជួបប្រទះគោយន្តដឹកឈើនៅវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះធ្វើចរាចរណ៍បានយ៉ាងរលូនលើផ្លូវជាតិ៧៨ត្រង់ចំណុចរង្វង់មូលយាយទួលចេក ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពបន្តទៀតថា គេសង្កេតឃើញរថយន្តម៉ាកតូយូតា(តាកូម៉ា)ដឹកឈើជារៀងរាល់ថ្ងៃពុំមានឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធជាពិសេសរដ្ឋបាលព្រៃឈើមិនបង្ក្រាបឡើយ។ ចំណែកលោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ នគរវត្តមិនអាចសុំការបំភ្លឺបានទេទូរស័ព្ទចុចចូលនិយាយតែអាលូៗតែប៉ុណ្ណោះនេះជាទម្លាប់របស់លោកនាយផ្នែករដ្ឋបាលព្រៃឈើកាន់ចំនួនបីស្រុកម្នាក់នេះទៅហើយ។ បើអ្នករកស៊ីដឹកបទល្មើសព្រៃឈើវិញគាត់ទទួលយ៉ាងលឿនតែម្តង។

ដោយឡែកលោក ធឿន ប៊ុនធាង អភិបាលស្រុកកូនមុំ នគរវត្តមិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី២៦ខែកុម្ភ:នេះ ដោយពុំមានលេខទូរស័ព្ទទាក់ទង៕ វ

20160225220820

20160225220818 (1)

20160225220818

...

ដោយ៖ ទ្ធ ឦសាន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print