គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៖ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ”

ចែករំលែក៖

ភ្នំពេញ, គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៖ យោងសេចក្ដីសម្រេចលេខ ០០៧ សសរ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីលក្ខណវិនិច្ឆ័យ និងនីតិវិធីនៃការផ្ដល់វិញ្ញាបនបត្របញ្ជាក់ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានល្អ ក្នុងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” និងសេចក្ដីជូនដំណឹងលេខ ០១០ សជណ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីការប្រឡងប្រណាំង “ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍” ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ”។ ស្របតាមឧបសម្ព័ន្ធ១នៃសេចក្ដីសម្រេចលេខ ០០៧ សសរ.គជវទ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់លក្ខណវិនិច្ឆ័យទី៤ ស្ដីពី “កម្រិតភាពពេញចិត្តរបស់ភ្ញៀវទេសចរចំពោះលក្ខខណ្ឌសុវត្ថិភាពទេសចរណ៍នៅតាមគោលដៅក្រុង ខណ្ឌនីមួយៗ” តម្រូវឱ្យសាធារណៈជនទាំងអស់ចូលរួមវាយតម្លៃដល់ក្រុង ខណ្ឌ បេក្ខភាពទាំង ៤១ អាស្រ័យហេតុនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមអំពាវនាវដល់សាធារណៈជនទាំងអស់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមវាយតម្លៃដល់បេក្ខភាពក្រុង ខណ្ឌ ដែលបានអនុវត្តវិធានសុវត្ថិភា ពទេសចរណ៍បានល្អ ដោយចុចទៅលើប៊ូតុង “ពេញចិត្ត” ឬ “មិនពេញចិត្ត” ចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍តាមក្រុង ខណ្ឌ ដែលលោកអ្នកបានធ្លាប់បានប្រើប្រាស់សេវាកម្ម (បញ្ជាក់លោកអ្នកអាចវាយតម្លៃលើសពីមួយដង) តាមរយៈស្កេនកូដ (QR Code) ឬចុចតំណរ Link: http://cambodiacleancity.gov.kh/kh/tourismsafetymeasure៕

 

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print