ខេត្តស្ទឹងត្រែង, នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យវឌ្ឍនភាព ការស្ថាបនាផ្លូវបេតុងតាមបណ្តោយមាត់ទន្លេមេគង្គ តភ្ជាប់ពីភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដល់ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលមានប្រវែងជាង១៦គីឡូម៉ែត្រ ដោយមានស្ពានបេតុងចំនួន៩កន្លែង លូប្រអប់៥កន្លែង និងលូមូលកាត់ផ្លូវចំនួន៣២កន្លែង បច្ចុប្បន្នសាងសង់សម្រេចបាន ២០%។ បន្ទាប់មកលោក អភិបាលខេត្ត បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាច្រាំងទន្លេ ស្ថិតក្នុងក្រុងស្ទឹងត្រែង ដែលបាននិងកំពុងបន្តការស្ថាបនាសាងសង់ បច្ចប្បន្នសម្រេចបាន៤០%។ មានការអញ្ជើញចូលរួមពី អភិបាលក្រុងស្ទឹងត្រែង អភិបាលស្រុកសៀមបូក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ៕
ដោយ, សិលា