Update, រហូតដល់ម៉ោង​ ១០,៣០​ ព្រឹក​ថ្ងៃទី ៥ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​៣នាក់​ (ជនជាតិ​ឥណ្ឌូណេស៊ី​ ២នាក់​ និងជនជាតិ​ខ្មែរ​ ១នាក់​)​ និង​មានជាសះស្បេីយ​ ១នាក់​ (ខេត្តបន្ទាយមានជ័យ)

ចែករំលែក៖

ភ្នំពេញ, រហូតដល់ម៉ោង​ ១០និង៣០​ ព្រឹក​ ថ្ងៃទី៥ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​​ ៣នាក់​ (ជនជាតិ​ឥណ្ឌូណេស៊ី​ ២នាក់​ និងជនជាតិ​ខ្មែរ​ ១នាក់​)​ និង​មានជាសះស្បេីយ​ ១នាក់​ (ខេត្តបន្ទាយមានជ័យ) ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៧០នាក់​​​​​​​​​​​​ ចំនួនសំរាកពេទ្យនៅសល់ ១៨នាក់​​​​ និងចំនួនជាសះស្បេីយសរុបកេីន​ ៤៥២នាក់​​​​​​​​​​​​​​​​ ​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 412816 ស្មេីនឹង​ 24572 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print