ខេត្តព្រះសីហនុ: រថយន្តដឹកឧបករណ៍ភ្លេងបានបើកធ្លាក់ផ្លូវបណ្តាលឲ្យអ្នកលេងភ្លេង និងអ្នកចម្រៀងចំនួន២នាក់រងរបួស ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកលេងភ្លេង និងជាអ្នកបើកបរ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល) ។ ២-ឈ្មោះ ពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចម្រៀង មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល)។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយព្យាបាលរបួស។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលរងគ្រោះថ្នាក់ដោយខ្លួនឯងនេះ
ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG-2760 បើកក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅពិនិត្យ និងសម្រួលចរាចរណ៍ជៀសវាងការកកស្ទះនៅលើដងផ្លូវ និងស្ទូចយករថយន្តនិងឧបករណ៍ភ្លេងមករក្សាទុកនៅប៉ុស្តិ៍នគរបាលស្រុកព្រៃនប់ ៕
ជ្រោយពេជ្រ