បាតុកម្មទ្រង់ទ្រាយធំជាលើកដំបូងប្រឆាំងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា

ចែករំលែក៖

 

ពលរដ្ឋមីយ៉ានម៉ារាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម ជាលើកដំបូងបង្អស់នៅទីក្រុងYangonដើម្បីប្រឆាំង រដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ខែកុម្ភៈ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី៦ខែកុម្ភៈនេះ ពលរដ្ឋរាប់សិបពាន់នាក់ បានដង្ហែក្បួនធ្វើបាតុកម្មនៅទីក្រុងYangon ដើម្បីប្រឆាំងការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ។ ទន្ទឹមនិឹងនោះ ក្រុមបាតុករក៏បានអំពាវនាវដល់យោធាឱ្យដោះលែងអ្នកនយោបាយ ក្នុងនោះមានលោកស្រីអោងសាន ស៊ូជី និង ប្រធានាធិបតី។
នេះជាការធ្វើបាតុកម្មទ្រង់ទ្រាយធំជាលើកដំបូង នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ ។ រដ្ឋាភិបាលយោធាបានបិទរាល់បណ្តាញសង្គមនៅក្នុងប្រទេសនេះដើម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម។ ប៉ុន្តែពលរដ្ឋនៅតែអាចជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងរបបផ្តាច់ការយោធា ។ ក្រុមបាតុករក៏បានស្រែកពាក្យស្លោកថា «របបផ្តាច់ការបរាជ័យ បរាជ័យ។ ប្រជាធិបតេយ្យ មានជ័យជម្នះ !ជ័យជម្នះ!»។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានខិតខំទប់ស្កាត់ការធ្វើបាតុកម្មប្រឆាំងពីពលរដ្ឋ ដោយបិទបណ្តាញសង្គម Facebook, Twitter , Instagram …។ រដ្ឋាភិបាលយោធាបានចេញបញ្ជាឲ្យក្រុមហ៊ុនអុីនធើណេតបិទទាំងអស់រហូតដល់មានបញ្ជាពីយោធា ។
លោកស្រី អោងសាន ស៊ូជី អាយុ៧៥ឆ្នាំ មិនបានបង្ហាញខ្លួនឡើយចាប់តំាងពីថ្ងៃទី១ខែកុម្ភៈ ក្រោយយោធាចាប់ខ្លួន។ នៅពេលនេះគេមិនទាន់ដឹងថា លោកស្រី ស៊ូជីស្ថិតនៅទីណានៅឡើយទេ ។
សហគមន៍អន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងដល់យោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួនអ្នកនយោបាយ ជាន់ខ្ពស់ក្នុងប្រទេសនេះ ។ អន្តរជាតិបានស្នើឲ្យដោះលែងជាបន្ទាន់ ដល់អ្នកនយោបាយ៕

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print