(វិចារណកថា)៖ ថ្លឹងរថយន្ដឬថ្លឹងលុយ?

ចែករំលែក៖

ប្រតិកម្មធ្ងន់ៗរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចំពោះរដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ ។ មិនទាន់ទាំងដោះ ស្រាយចេញរឿងរថយន្ដលើសទម្ងន់រាប់សិបតោន បើកឆ្លងស្ពាន ត្សឹបាសា ចេញផង ស្រាប់តែរថយន្ដលើសទម្ងន់មួយគ្រឿងទៀត ដែលដឹកដំឡូងលើសទម្ងន់បានបំផ្លាញ ស្ពានមួយនៅក្នុងស្រុកឆ្លូង ខេត្ដក្រចេះ កាលពីម្សិលមិញ ។ បែបនេះ វាជាភាព អាម៉ាស់ និងបង្ហាញអំពីការទទួលខុសត្រូវផ្ទួនៗរបស់រដ្ឋមន្ដ្រីក្រសួងសាធារណការ ដែលប្រមុខរាជរដ្ឋាភិបាលអះអាងថា ជាប់ចំណាត់ថ្នាក់ F ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោករដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក បានបង្ហាញនូវមោទនភាពជាពន់ពេក ចំពោះក្រុមជញ្ជីងថ្លឹងរថយន្ដរបស់ ក្រសួងដែលដាក់បញ្ចាំនៅតាមផ្លូវជាតិ អាចផាកពិន័យប្រមូលបានប្រាក់យ៉ាង ច្រើន ។ ក្នុងន័យនេះ តាមការយល់ឃើញរបស់ប្រជាពលរដ្ឋ មានន័យថា ការផាក ពិន័យបានច្រើននោះគឺដោយសារតែបទល្មើសច្រើន ។ ក្រសួងសាធារណការសប្បាយ រីករាយចំពោះបទល្មើសច្រើន ព្រោះអាចផាកពិន័យបានច្រើន ។ ប៉ុន្ដែភ្លេចគិតថា បទល្មើសទាំងនោះ បង្កមហន្ដរាយធ្ងន់ធ្ងរចំពោះផ្លូវជាតិ ក៏ដូចជាផ្លូវលំនៅតាម ទីជនបទ ។ ដូច្នេះក្រសួងសាធារណការមិនគួររីករាយនឹងមោទនភាព ចំពោះផ្លែផ្កា ដែលបានច្រើនពីការផាកពិន័យនោះទេ ។ ផ្ទុយទៅវិញគួរចាត់វិធានការបញ្ឈប់ ទាំងស្រុងចំពោះរថយន្ដដឹកលើសទម្ងន់ គឺលែងឱ្យចរាចរណ៍តែម្ដង ។

ករណីថ្មីៗ បំផុតដែលរថយន្ដដឹកអង្ករទម្ងន់ជាង៧០តោន ឆ្លងកាត់ពីភាគខាង កើតប្រទេស ទៅភាគខាងលិចប្រទេសបានដោយស្រួល ជាមួយនិងការឆ្លងកាត់ ជញ្ជីងថ្លឹងរបស់ក្រសួងសាធារណការ ជាច្រើនកន្លែង ។ បើទោះបីផ្អើលពេញបណ្ដាញ ទំនាក់ទំនងសង្គមចំពោះករណីខាងលើនេះក៏ដោយ ក៏រថយន្ដដឹកអង្ករមួយគ្រឿងនេះ អាចឆ្លងកាត់ឧបសគ្គ ក្រោមមោទនភាពរបស់ក្រសួងសាធារណការបានដោយ រលូន ។ មុននឹងចូលដល់រាជធានីភ្នំពេញ មានជញ្ជីងថ្លឹងរថយន្ដមួយនៅស្រុកកៀន ស្វាយ ខេត្ដកណ្ដាល និងនៅរាជធានីភ្នំពេញ ក្នុងខណ្ឌច្បារអំពៅ ក៏មានជញ្ជីងថ្លឹង រថយន្ដមួយទៀត ។ ក្នុងគោលដៅទៅប្រទេសថៃ តាមច្រកប៉ោយប៉ែត មានជញ្ជីង ថ្លឹងរថយន្ដជាច្រើនកន្លែងទៀតតាមបណ្ដោយផ្លូវជាតិលេខ៥ ។ បើទោះយ៉ាងនេះ ក៏ដោយ រថយន្ដដឹកលើសទម្ងន់មួួយគ្រឿងនេះ នៅតែឆ្លងកាត់បានដោយរលូន ។

គេបង្កើតជញ្ជីងថ្លឹងរថយន្ដនៅតាមផ្លូវជាតិ ដើម្បីអ្វី? បើតាមអ្វីជាគោលការណ៍ របស់ក្រសួងសាធារណការ នាគ្រាកន្លងមកនោះ គឺដើម្បីផាកពិន័យរថយន្ដដឹក លើសទម្ងន់ ។ បើទោះបីជារថយន្ដនោះផ្ទុកលើសទម្ងន់ប៉ុន្មានតោនក៏ដោយ ក៏មិន តម្រូវឱ្យទម្លាក់ទំនិញចុះនោះដែរ គឺជាគោលការណ៍ត្រូវផាកពិន័យ ហើយអនុញ្ញាត ឱ្យរថយន្ដនោះ បន្ដដំណើរទៅមុខទៀត ។ ហេតុដូច្នេះហើយបានជាក្រសួងសាធារណការ ប្រមូលបានប្រាក់ពិន័យច្រើនសន្ធឹកសន្ធាប់គួរឱ្យមោទនភាពនោះ ។ ទង្វើបែបនេះ ថ្នាក់ដឹកនាំក្រសួងភ្លេចគិតពីហានិភ័យ ដែលនឹងកើតឡើងនៅលើខ្សែផ្លូវ ។ ឥឡូវ នេះគេសង្កេតឃើញថា ក្រសួងបាននឹងកំពុងបន្ថែមកន្លែងជញ្ជីងថ្លឹងរថយន្ដជាច្រើន ទៀតនៅតាមផ្លូវជាតិ ប្រយោជន៍ដើម្បីផាកពិន័យរថយន្ដដឹកលើសទម្ងន់ឱ្យបាន ច្រើន ។ ក្រសួងគ្មានគោលការណ៍បញ្ឈប់ទាំងស្រុងចំពោះរថយន្ដដឹកទំនិញលើស ទម្ងន់ ដែលចរាចរណ៍នៅលើផ្លូវនោះទេ ។

រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយកចិត្ដទុកដាក់ច្រើនណាស់ទៅហើយ លើការ កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេសបញ្ហាផ្លូវ ។ ប៉ុន្ដែប្រសិនបើក្រសួង សាធារណការនៅតែមោទនភាពចំពោះការប្រមូលប្រាក់ផាកពិន័យបានច្រើននោះ បើយកប្រាក់ពិន័យទាំងនោះមកជួសជុលផ្លូវឡើងវិញក៏មិនគ្រាន់ដែរ ។ ដូច្នេះអ្វី ដែលត្រូវធ្វើគឺបញ្ឈប់ឱ្យអស់,បញ្ឈប់ឱ្យបានទាំងស្រុង គឺលែងឱ្យមានរថយន្ដដឹក លើសទម្ងន់ចរាចរណ៍នៅលើផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជាតទៅទៀត ។ វិធានការ របស់ក្រសួង ក្នុងការដាក់ពង្រាយជញ្ជីងនៅតាមផ្លូវជាតិនោះ មិនមែនជាដំណោះ ស្រាយទេ ។ វិធានការជាក់លាក់ គ្មានលាយឡំដោយអំពើពុករលួយ ច្បាស់លាស់ លែងផាកពិន័យគឺចាប់ផ្ដើមទម្លាក់ទំនិញដែលផ្ទុកលើសទម្ងន់តាំងពីដើមទី អាច ធានាបាននូវភាពប្រាកដប្រជាថា រថយន្ដដឹកទំនិញដែលចរាចរណ៍ទាំងអស់ មិន ផ្ទុកលើសទម្ងន់នោះទេ ។ ធ្វើបែបនេះ ទើបផ្លូវមិនឆាប់ខូច ។

ប៉ុន្ដែដូចប្រសាសន៍សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែកុម្ភៈនោះ រដ្ឋ មន្ដ្រីក្រសួងសាធារណការ “ស្ទក់” ជាងគេក្នុងចំណោមរដ្ឋមន្ដ្រីដទៃទៀត ។ ការយល់ ឃើញរបស់ថ្នាក់ដឹកនាំក្រសួងផ្លូវថ្នល់នេះ គឺខុសពីការយល់ឃើញរបស់ប្រជាពល រដ្ឋ ។ ជាក់ស្ដែងករណីធំប៉ុនមេឃ បែរជាបណ្ដោយឱ្យរថយន្ដដឹកលើសទម្ងន់រាប់ សិបតោនអាចធ្វើចរាចរណ៍ពីភាគខាងកើតប្រទេសទៅភាគខាងលិចប្រទេសដោយ ឆ្លងកាត់សមត្ថកិច្ចជញ្ជីងថ្លឹងរថយន្ដរាប់សិបកន្លែង ។ ភាពទទួលខុសត្រូវបែបនេះ គួរតែត្រូវចុះចេញពីតំណែងទើបសមល្មម ។ ប៉ុន្ដែយ៉ាងណាក៏ដោយគេរំពឹងថា ក្រោយការដាស់តឿនហ្នឹងរឿងដដែលៗ គឺការបាក់ស្ពាន ខូចផ្លូវ ដោយរថយន្ដផ្ទុក លើសទម្ងន់លែងមានទៀតហើយ ។

ជាការពិត រឿងជញ្ជីងថ្លឹងរថយន្ដនេះ មិនមែនមានតែសមត្ថកិច្ចក្រសួង សាធារណការនោះទេ សមត្ថកិច្ច ប្រដាប់អាវុធផ្សេងទៀត ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក៏មានសមត្ថកិច្ចថ្លឹងរថយន្ដដែរ ។ ពួកគេដាក់ប៉ុស្ដិ៍….ដើម្បីឱ្យរថយន្ដ ធំៗឆ្លងកាត់មូលដ្ឋានរបស់ខ្លួន “បង់ប្រាក់” ៕

se

...

ដោយ៖ នួន នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print