វៀតណាមនិងថៃមានករណីឆ្លងកូវីដ​-១៩ធ្លាក់ចុះ​ គឺជាក្តីសង្ឃឹមដល់ពលរដ្ឋ

ចែករំលែក៖

នៅល្ងាចថ្ងៃទី​៦ ខែកុម្ភៈ ចំនួនអ្នកឆ្លងកូវីដ​-១៩ ​នៅក្នុងសហគមន៍មាន​៤នាក់​ ក្នុងនោះមាន​នៅទីក្រុងបាក់និញ​ និងតំបន់​៣ផ្សេងទៀត។ តាមការលើកឡើងរបស់គណៈកម្មការ​ប្រយុទ្ធប្រឆាំងកូវីដ​-១៩​ នៅល្ងាចថ្ងៃទី​៦ខែកុម្ភៈបានប្រកាសថា មានអ្នកឆ្លងថ្មីចំនួន​៥នាក់ ក្នុងនោះមាន ម្នាក់មកពីក្រៅប្រទេសនិង​៤នាក់ក្នុងសហគមន៍។
នេះជាសញ្ញាមួយដ៏ល្អសម្រាប់ប្រទេសវៀតណាម ​ខណៈចូលឆ្នាំកាន់តែខិតជិតមកដល់។ ពលរដ្ឋសង្ឃឹមថា ពីថ្ងៃស្អែកទៅនឹងមិនមានអ្នកឆ្លងក្នុងសហគមន៍ទៀតឡើយ ។ ក្នុងរយៈពេល​ពីថ្ងៃទី​២៧ខែមករាមកទល់ពេលនេះមានអ្នកឆ្លងដល់ទៅ​៣៩៨នាក់។
ដោយឡែកនៅក្នុងប្រទេសថៃវិញ ក៏មានករណីឆ្លងធ្លាក់ចុះផងដែរ គឺពីជិត​១ពាន់នាក់មកសល់តែ ៤៩០នាក់ប៉ុណ្ណោះ នៅថ្ងៃសៅរ៍នេះ។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរថៃបានប្រកាសរកឃើញអ្នកជំងឺ COVID-19 ចំនួន ៤៩០នាក់ថ្មីទៀត ដោយក្នុងនោះ ៤៧៩នាក់ជាករណីឆ្លងក្នុងស្រុក និង ១១នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។
អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងចំណោមករណីឆ្លងថ្មីៗក្នុងស្រុកខាងលើនេះ ៤១២ករណីត្រូវបានធ្វើតេស្តរកឃើញនៅក្នុងសហគមន៍រស់នៅរបស់អ្នកជំងឺផ្ទាល់ និង ៦៧ករណីទៀតត្រូវបានធ្វើតេស្តរកឃើញនៅមន្ទីរពេទ្យនានា។ ខេត្តសាមុតសាខន នៅតែជាតំបន់ដែលមានករណីឆ្លងច្រើនបំផុតរហូតដល់ទៅ ៤៥០នាក់, ខណៈទីក្រុងបាងកកមាន២៣នាក់ និង៦នាក់ទៀតស្ថិតនៅតាមខេត្តមួយចំនួន។
ក្នុងចំណោមករណីឆ្លងថ្មីៗនៅខេត្តសាមុតសាខនខាងលើនេះ មានជនជាតិមីយ៉ាន់ម៉ារហូតដល់ទៅ ៣៩១នាក់ឯណោះ។ គិតត្រឹមថ្ងៃសៅរ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៣,១៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៧៩នាក់ និងជាសះស្បើយឡើងវិញ ១៦,២៧៤នាក់៕ ដោយ សាធី

...

រូបភាព៖ suckhoedoisong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print