អាសូរក្មេងស្រីសិស្សសាលា២​នាក់ស្លាប់ ដោយសាររថយន្តបុកពេលជិះម៉ូតូទៅរៀន

ចែករំលែក៖

ខេត្តព្រះ​វិហារៈ  ​ក្មេងស្រីជាសិស្សសាលា២​នាក់ បាន​ស្លាប់ នៅលើ​ផ្លូវជាតិ​លេខ​៦៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​៨១ និង​៨២ ក្នុងភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង១រសៀល ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១​ដោយសាររថយន្ត​បុកគ្រាដែលជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាទៅសាលា។
ប្រភពព័ត៌មានពីកន្លែងកើត្េតុបានឲ្យដឹងថារថយន្ត​បង្កម៉ាក​តូយ៉ូតា ហៃ​យ៉ា​ស់ (Toyota Hiace) ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខ រតនគិរី 2C.3616 បាន​បុកម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់ស្លាកលេខ សៀមរាប 1G.6274 បណ្តាលឱ្យ​សិស្សសាលា ពីរ​នាក់ បាន​ស្លាប់​នៅនឹងកន្លែង។
ជនរងគ្រោះ ឈ្មោះ សៀន សុ​ភ័​ក្រ ភេទ​ស្រី អាយុ​១៤​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង​។ ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ច​ន ម៉ា​ណា ភេទ​ប្រុស អាយុ ៩ ឆ្នាំ មុខរបរ​សិស្ស បាន​ស្លាប់ នៅ​ពាក់​កណ្ដាលផ្លូវ ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​។ ជនរងគ្រោះ ទាំង ២ នាក់ រស់នៅ​អូរ​ច្រាប ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ ។​
ចំណែក​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​។​

ប្រភពដដែលបានឲ្យដឹងទៀតថា​ក្រោយកើតហេតុកម្លាំង​ន​គរបាល​ចរាចរណ៍​ស្រុក​គូលែន បាន​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្តតាម​នីតិវិធី​ និងបានប្រគល់សពជនរងគ្រោះទាំង២នាក់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print