យុវជនម្នាក់សង្ស័យស្រវឹងស្រាហើយបើករថយន្តព្រូសទៅបុកទម្លុះរនាំងដែកបាំងចែកទ្រូងផ្លូវរួចបន្តទៅបុកខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: យុវជនម្នាក់ទើបនឹងចេញពីកម្មវិធីជួបជុំជាមួយមិត្តភក្កិ ហើយបើករថយន្ត Toyota Prius ក្នុងល្បឿនលឿនបានជ្រុលទៅបុករនាំងដែកបាំងចែកទ្រូងផ្លូវបណ្ដាលឲ្យរលំអស់១ផ្ទាំង
រួចបន្តទៅបុកខឿនមាត់លូឆ្លងទៅគងខឿនម្ខាងទៀតទៅមុខលែងរួចធ្វើឱ្យរថយន្តខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង ១០និង ២០នាទីយប់ថ្ងៃទី ០៦ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចមុខសាលារៀនសុវណ្ណភូមិ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តToyota Prius ពណ៌សពាក់ស្លាកលេខភ្នំពេញ2BF-8924តាមបណ្ដោយផ្លូវបេតុងច្រកចូលសាលារៀនសុវណ្ណភូមិ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកែងផ្លូវជាតិលេខ៤កន្លែងកើតហេតុខាងលើរថយន្តបានទៅមុខត្រង់បុករនាំងដែកបាំងចែកទ្រូងផ្លូវបណ្ដាលឲ្យរលំអស់១ផ្ទាំង រួចបន្តទៅបុកខឿនមាត់លូបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបានឆ្លងទៅខឿនម្ខាងទៀតកល់ជាប់ពីលើទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print