ខេត្តស្ទឹងត្រែង, នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានចុះពិនិត្យការដាំដុះ និងបង្កបង្កេីនផលស្វាយកែវរមៀត របស់ក្រុមហ៊ុនហ្រ្គីនសុី អេហ្គ្រីខលឈ័រ ស្ថិតនៅចំណុចរឹទ្ធីសែនជ័យមួយ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងធ្វេីការដាំដុះស្វាយកែវរមៀតសម្រេចបានចំនួន ១.១០០ហិកតា ក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុននឹងបន្តការដាំដុះអោយសម្រេចបាន តាមផែនការចំនួន២.០០០ហិកតា បន្ថែមទៀត៕
...
ដោយ, សិលា