បាតុកម្មកើតឡើងគ្រប់ទិសទីប្រឆាំងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ចែករំលែក៖

ពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាប្រមូលផ្តុំនៅតាមទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីធ្វើបាតុកម្ម ប្រឆាំងការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ក្រុមបាតុករបានស្នើឲ្យដោះលែងលោកស្រី អោងសាន ស៊ូជី និងប្រធានាធិបតីព្រមទាំងអ្នកនយោបាយជាច្រើនផ្សេងទៀតដែលយោធាចាប់ខ្លួន​។

ក្រុមបាតុករនៅថ្ងៃទី​៧ខែកុម្ភៈ បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅទីក្រុង​ Yangon ដោយមានប៉េងប៉ោងពណ៌ក្រហមតំណាងឲ្យ​សម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ (NLD)របស់លោកស្រី​អោងសានស៊ូជី ​និងស្រែកពាក្យស្លោក​ទាមទារប្រជាធិបតេយ្យ។
«យើងនឹងបន្តប្រឹងប្រែងដើរឆ្ពោះទៅមុខ ហើយបន្តទាមទាររហូតទាល់តែយើងទទួលបានលទ្ធិប្រជាធិបតេយ្យមកវិញ… បរាជ័យរបបយោធាផ្តាច់ការ!» ។ ចលនាបាតុកម្មនេបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ជាមួយវត្តមានប្រជាជនមីយ៉ាន់រាប់ពាន់នាក់បន្ទាប់ពីរដ្ឋប្រហារយោធាបានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយពួកគេក៏បានទាមទារឲ្យដោះលែងលោកស្រី ស៊ូជី ផងដែរ។
បាតុកម្មតវ៉ាខាងលើកើតមានឡើង តបតាមការអំពាវនាវរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលរដ្ឋាភិបាលថ្មីរបស់យោធា បានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថិរភាពជាតិ។
យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការលោក មីន អោង ហ្លេង បានសម្រេចធ្វើរដ្ឋប្រហារយ៉ាងដូច្នេះដោយអះអាងថា ជាវាការឆ្លើយតបទៅនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ដែលខ្លួនចាត់ទុកថាជាការបោះឆ្នោតមានការលួចបន្លំ ខណៈលទ្ធផលនៃការបោះឆ្នោតនោះបានបង្ហាញថា គណបក្សលោកស្រី ស៊ូជី ជាអ្នកឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។ យោធាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយប្រគល់អំណាចគ្រប់យ៉ាងឱ្យលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ព្រមទាំងសន្យាថានឹងរៀបចំការបោះឆ្នោតសកលថ្មីមួយដោយសេរី និងយុត្តិធម៌ នៅក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន។ ទោះជាយ៉ាងណា កាលបរិច្ឆេទជាក់លាក់នៃការរៀបចំការបោះឆ្នោតនោះ នៅមិនទាន់មានការបញ្ជាក់នៅឡើយ៕ដោយ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print