រៀនបានខ្ពង់ខ្ពស់ធ្វើដល់គ្រូបង្រៀនតែតណ្ហាក្រាស់ ចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភសេពសន្ថវ:បានសម្រេច

ចែករំលែក៖

ខេត្តក្រចេះ ៖ ពិតជាមានគំនិតស្មោកគ្រោកមែន ដែលគ្រូបង្រៀនម្នាក់រៀនបានខ្ពង់ខ្ពស់តែមានចរឹតអន់ជាងសត្វតិរច្ឆានទៅទៀតហ៊ានប្រព្រឹត្តអំពើអនាចារចាប់រំលោភសេពសន្ថវ:លើក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានសម្រេចនៅមាត់ច្រាំងទន្លេ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ ហើយត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ណយ ស៉ីថាច  បានធ្វើការចាប់ខ្លួនបុរសជាគ្រូបង្រៀនម្នាក់នេះតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ។

លោកវរសេនីយ៍ទោ ណយ ស៉ីថាច បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ អ៊ូ រដ្ឋា អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនកំរិតបឋមសិក្សា រស់នៅឃុំកោះខ្ញែរ ស្រុកសំបូរ។ គ្រូបង្រៀនរូបនេះបានសារភាពថា ខ្លួនគាត់បានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីរងគ្រោះនៅច្រាំងទន្លេរហូតបានសម្រេចប្រាកដមែនគ្រាដែលនាងទៅងូតទឹកទន្លេតែម្នាក់ឯង។

ដោយទទួលបានពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះនិងការសារភាពរបស់ជនសង្ស័យបែបនេះទើបនៅថ្ងៃទី០៦ ខែ កុម្ភ:នេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕ដោយ៖សំបូរ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print