អ្នកណាដឹងខ្លះថា? តេីមូលហេតុអ្វីបានជាកោះហាវ៉ៃ​ ក្លាយជាទឹកដីអាមេរិក

ចែករំលែក៖

អន្តរជាតិ​៖​ បេីយោងតាមការប្រែសម្រួលចេញពីគេហទំព័រ History.com​ បានបញ្ជាក់ថា​ អតីតប្រធានាធិបតីអាមេរិក លោកDwight D. Eisenhower បានប្រកាស និងចាត់ទឹកដីនៃកោះហាវ៉ៃទៅជារដ្ឋទី៥០នៃសហរដ្ឋអាមេរិក រួចទង់ជាតិរបស់សហរដ្ឋអាមេរិកក៏បានទទួលរូបផ្កាយតំណាងចំនួន៥០ផ្កាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៦០។

គេហទំព័រ History.com បន្តថា​ កោះហាវ៉ៃ ដែលមានទីតាំងនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ត្រូវបានគេសិក្សាឃើញថា មានមនុស្សធ្វើដំណើរទៅរស់នៅតាំងពីសតវត្សរ៍ទី៨មកម្ល៉េះ ដោយជនជាតិ ប៉ូលីនេស៊ី (Polynesia) ដែលភាគច្រើនប្រកបជីវភាពរស់នៅតាមដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ។ នៅក្នុងអំឡុងដើមសតវត្សរ៍ទី១៨ ជនជាតិអាមេរិកបានធ្វើដំណើរតាមសំពៅធំៗ ក្នុងការធ្វើជំនួញលើរុក្ខជាតិឈើមានតម្លៃម្យ៉ាងហៅថា Sandalwood ដែលគេយកទៅប្រើប្រាស់ជាគ្រឿងក្រអូប និងប្រេងធម្មជាតិ។

សូមរម្លឹកថា​ សហរដ្ឋអាមេរិក​ ក្នុងឆ្នាំ១៩៣០​ បាននាំមកនូវកសិកម្មអំពៅមកលើទឹកដីនៃកោះហាវ៉ៃមួយនេះ ហើយនៅពាក់កណ្តាលឆ្នាំ១៩០០ កសិកម្មអំពៅបានក្លាយជាជំនួញមួយដែលរកប្រាក់ចំណូលបានល្អគួរសម។ ជនជាតិអាមេរិកដែលបានមករស់នៅទីនេះ បានផ្លាស់ប្តូររបៀបរស់នៅនៃកោះនេះយ៉ាងច្រើន ដូចជាសេដ្ឋកិច្ច វប្បធម៍ នយោបាយ និងជំនឿសាសនាជាដើម។

ជាក់ស្តែងនៅក្នុងឆ្នាំ១៨៤០ របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើង ក្នុងការកាត់បន្ថយអំណាចទៅលើក្រុមមហាក្សត្រដែលជាជនជាតិដើមនៃកោះហាវ៉ៃរស់នៅទីនោះ។ ក្នុងឆ្នាំ១៨៩៣ ប្រជាជនអាមេរិករស់នៅលើកោះហាវ៉ៃបានទម្លាក់មហាក្សត្រីហាវ៉ៃ Liliuokalani ចេញពីការគ្រប់គ្រង។ មួយឆ្នាំក្រោយមក កោះហាវ៉ៃបានក្លាយទៅជាសាធារណៈរដ្ឋ គ្រប់គ្រងដោយលោកប្រធានាធិបតី Stanford B. Dole ដែលជាជនជាតិអាមេរិកកើតនៅលើកោះហាវ៉ៃមួយនេះ។

គួរបញ្ជាក់ថា​ ដំបូងឡើយរដ្ឋាភិបាលអាមេរិក​ មិនទាន់ចង់ទាញយកកោះហាវ៉ៃទៅជាទឹកដីរបស់ខ្លួនជាផ្លូវការប៉ុន្មាននោះទេ តែនៅក្នុងអំឡុងសង្គ្រាមរវាងប្រទេសអេស្បាញ និងសហរដ្ឋអាមេរិក កោះហាវ៉ៃបានក្លាយទៅជាទីតាំងមួយសំខាន់ខ្លាំងក្នុងការពង្រីកវិសាលភាពរបស់អាមេរិក ជាពិសេសជាមួយនឹងកំពង់ផែ Pearl Harbor ។

ដោយឡែកនៅក្នុងសម័យសង្គ្រាមលោកលើកទី២ កោះហាវ៉ៃបានក្លាយទៅជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់ថែមទៀត នៅពេលដែលទ័ពរបស់ប្រទេសជប៉ុនបានមកប្រយុទ្ធមូលដ្ឋានទ័ពអាមេរិក Pearl Harbor ដដែលនេះនៅក្នុងឆ្នាំ១៩៤១៕ដោយ៖ស​ តារា

...

រូបភាព​៖​ កោះហាវ៉ៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print