មេឃកំពុងភ្លៀងខ្លាំង​បេីករថយន្តលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់នៅស្តុបក្តាន់ពី​រ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាក Toyota Prius មួយគ្រឿងត្រូវបានម្ចាស់បើកបរក្នុងល្បឿនលឿនទាំងមេឃកំពុងភ្លៀងខ្លាំងបណ្តាលឱ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួនពីរកង់ ឯរថយន្តខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅមុខលែងរួច។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ​ ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពី រតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តម៉ាក​ព្រូសមួយគ្រឿង​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BH-6940បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី​ពីកើតទៅលិចក្នុងល្បឿនលឿន​ទាំងមេឃកំពុងភ្លៀង​ ស្រាប់តែដល់កន្លែងកេីតហេតុក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ រីឯរថយន្តខ្ទេចចំហៀងខាងមុខខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗនោះអ្នកបើកបររថយន្តបានបើកទ្វារចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print