វៀតណាមបញ្ចប់ការសាកល្បង ដំណាក់កាលទីមួយវ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ Nano Covax

ចែករំលែក៖

អ្នកស្ម័គ្រចិត្តទាំង៦០នាក់​ដែលបានចាក់​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Nano Covax ផលិតដោយប្រទេសវៀតណាមផ្ទាល់ គឺមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ អាចទប់ស្កាត់ការឆ្លងកូវីដ​-១៩​ទម្រង់ថ្មីបានល្អ​ ។

បច្ចុប្បន្ន វិទ្យាស្ថានវេជ្ជសាស្ត្រយោធា របស់ក្រសួងការពារជាតិ​វៀតណាម បានបញ្ចប់ការសាកល្បងចាក់លើកទីមួយនិងលើកទីពីរដល់អ្នកស្ម័កចិត្ត៦០នាក់ ​ ដោយមានកម្រិតចាក់ខុសៗគ្នា ​។
តាមការវាយតម្លៃជាបឋម ក្រុមអ្នកឯកទេសបានបញ្ជាក់ថា វ៉ាក់សាំង Nano Covax មានប្រសិទ្ធភាពនិងសុវត្ថិភាព អាចទប់ស្កាត់ការឆ្លងរាលដាលវិីរុសកូវីដ​-១៩ ទម្រង់ថ្មី នៅក្នុងប្រទេសអង់គ្លេស​បាន។
ក្រោយការចាក់ សុខភាព​អ្នកស្ម័គ្រចិត្ត​មានសភាពល្អធម្មតា ដោយមានករណីតូច ឈឺត្រង់កន្លែងចាក់ និងក្តៅខ្លួនតិចតួច តែបាត់ទៅវិញក្រោយពីចាក់បាន១-២ថ្ងៃ​។ ក្រោយការចាក់ដំណាក់កាលទីពីរ ​ប្រព័ន្ធស៊ាំ និងអង់ទីគ័រកើនឡើងខ្ពស់​ អាចទប់ស្កាត់ការឆ្លងកូវីដ-១៩​បាន។
នៅពេលនេះដែរក្រសួងសុខាភិបាលវៀតណាមបានបើកកិច្ចប្រជុំដើម្បីវាយតម្លៃមុនពេល អនុម័តឲ្យធ្វើតេស្តដំណាក់កាលទីពីរ ទៅលើអ្នកស្ម័គចិត្តចំនួន​៥៦០នាក់ ​ចាប់ពីពេលនេះដល់ខែមិថុនា ។
មជ្ឃមណ្ឌលប៉ាស្ទ័រនៅទីក្រុង​ហូជីមិញក៏នឹងចូលរួមនៅក្នុងការធ្វើតេស្តដំណាក់កាលទីពីរផងដែរ​។
បើដំណាក់កាលទីពីរទទួលបានជោគជ័យនោះ នឹងចាប់ផ្តើមចាក់ដំណាក់កាលទី​៣ ទៅលើក្រុមអ្នកស្ម័គ្រចិត្តដល់ទៅ​១ម៉ឺននាក់ ហើយពង្រីកការធ្វើតេស្តនៅក្នុងប្រទេសមួយចំនួនដែលមានករណីឆ្លងច្រើនក្នុងសហគមន៍៕

...

ដោយ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print