ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដើម្បីដោះស្រាយបំណុល ៣០០ពាន់លានបាត​ ឈានដល់ការបញ្ឈប់ពីឡុត ៣៩៥នាក់

ចែករំលែក៖

អន្តរជាតិ​​៖​ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងត្រូវបញ្ឈប់ការងារអ្នកបេីយន្តហោះរាប់រយនាក់​ ក្រោមផែនការស្តារបំណុលរបស់ក្រុមហ៊ុនខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ​ មានបំណុលជាប់ខ្លួនប្រមាណ ៣០០ពាន់លានបាត (ប្រមាណ ១០០ពាន់ដុល្លារ) ដែលបង្ខំឲ្យក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់ការហោះហើរចំពោះយន្តហោះ ៣ ប្រភេទរួមមាន៖ Airbus A330-300, A380, និង Boeing 747។

ជាក់ស្តែងក្រុមហ៊ុនអាកាសចរណ៍ Thai Airways បន្ទាប់ពីការដោះស្រាយភាពក្ស័យធនអស់ជាច្រើនខែក្នុងពេល Covid-19 រាតត្បាត​ ពេលនេះក៏បានសម្រេចចិត្តបញ្ឈប់ពីឡុតចំនួន ៣៩៥នាក់ ដែលនាំឲ្យចំនួនអ្នកបើកយន្តហោះរបស់ក្រុមហ៊ុននៅសល់ ៩០៥ នាក់។​ យ៉ាងណាមិញ មនុស្សជាច្រើនបានសង្ស័យពីការគ្រប់គ្រងមិនត្រឹមត្រូវ និងអំពើពុករលួយដែលនាំឲ្យមានការខាតបង់យ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ។

គួររម្លឹកថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានព្យាយាមលើរឿងជាច្រើនដើម្បីព្យាយាមរកលុយបន្ថែមមួយចំនួន។ ជាមួយនឹងការបញ្ឈប់ដំណើរទេសចរណ៍អន្តរជាតិក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ បានធ្វើអាជីវកម្មនៅលើដី និងបានបើកហាងកាហ្វេដែលមានបម្រើអាហារនៅ ពេលហោះហើរ។

គួរបញ្ជាក់ថា​ ជាក់ស្ដែងនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២០កន្លងទៅ​ ក្រុមហ៊ុនអាកាសចរណ៍ថៃ​ បានប្រកាសថា ខ្លួននឹងដេញថ្លៃយន្តហោះដឹកអ្នកដំណើរដែលបានប្រើប្រាស់ចំនួន ៣៤គ្រឿង ហើយក៏បានដាក់ដេញថ្លៃសំភារៈក្នុងឃ្លាំង និងជួលការិយាល័យរបស់ខ្លួនដើម្បីរកប្រាក់បន្ថែមមួយចំនួនផងដែរ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print