សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពី ការចាក់វ៉ាងសាំងបង្ការជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពី ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩។ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងSARS Cov-2 “Sinopharm ជូនចំពោះលោល លោកស្រីថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ តាម ការស្ម័គ្រចិត្ត។

ពេលវេលានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី នៅមន្ទីរពេទ្យ ព្រះកេតុមាលា។ ដោយឡែក ការចាក់វ៉ាក់សាំងSARS-Cov-2 “Sinopharm” ជូនចំពោះនាយទាហាន នាយ រង និងពលទាហាន តាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ក្រុមវ៉ាក់សាំងកូវីដី១៩ ទាហាន ក្រសួងការពារជាតិ នឹងជូនដំណឹងពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់នៅពេលក្រោយ ។

ក្នុងនាមក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ សូមអញ្ជើញថ្នាក់ដឹកនាំ នាយទាហាន នាយទាហាន រង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ ដើម្បី គាំទ្រគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការការពារសុខភាព និងលើកកម្ពស់សុខមាលភាពរបស់កងទ័ពយើង៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print